
ទម្លាយរូបភាព នូ ឧសភា កាលពីវ័យជំទង់ ខុសប្លែកពីឥលូវនេះ ១៨០ ដឺក្រេ
តារាចម្រៀង និង សម្ដែង នូ ឧសភា កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជន ពិសេសយុវវ័យនាពេលបច្ចុប្បន្ន តាមរយៈបទចម្រៀងល្បីៗ ក៏ដូចជាភាពប៉ិនប្រសប់នៅក្នុងការសម្ដែងរឿងភាគជាច្រើន ដែលបានចាក់ផ្សាយនៅតាមស្ថាននីយទូរទស្សន៍នានាក្នុងប្រទេស ធ្វើឱ្យតារាប្រុសរូបនេះក្ដោបបានឱកាសការងារជាច្រើននៅក្នុងសិល្បៈ ។
បន្ទាប់ពីទទួលបានភាពល្បីល្បាញ និង ជោគជ័យនៅក្នុងរង្វង់សិល្បៈមួយផ្នែកហើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែលើសមត្ថភាពដែល នូ ឧសភា មាននោះ គឺរូបរាងដ៏ស្រស់សង្ហា ជាមួយស្ទីលតែងខ្លួនបែបយុវវ័យទាន់សម័យ ក៏ដូចជាម៉ូដសក់យ៉ាងទាក់ទាញ ដែលអាចឆក់យកបេះដូងនារីៗជាច្រើន ឱ្យលង់ស្នេហ៍មកលើរូបលោកមិនស្ទើរនោះទេ ។
ក្នុងនោះដែរ ទស្សនិកជនធ្លាប់តែបានឃើញសកម្មភាពក៏ដូចជារូបរាងដ៏ស្រស់សង្ហារបស់ នូ ឧសភា នាពេលបច្ចុប្បន្ននេះ តែបើងាកមកមើលរូបភាពរបស់តារាប្រុសរូបនេះកាលពីអតីតកាលវិញ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះបើធៀបនឹងរូបនាពេលបច្ចុប្បន្ននេះហាក់មានការប្រែប្រួលខ្លាំង រហូតដល់មើលមិនចង់ស្គាល់តែម្ដង តែយ៉ាងណា កាលពីអតីតកាលជាយុវជននោះ តារាប្រុសរូបនេះក៏មានភាពស្រស់សង្ហាមិនណយដែរទេ ៕