ពេជ្រ ថាណា ជួបទុក្ខធ្ងន់ ភរិយាទទួលមរណភាពព្រោះជម្ងឺមួយនេះ!
ទើបតែលេចឮព័ត៌មានថាតារាចម្រៀងប្រចាំផលិតកម្មថោន ពេជ្រ ថាណា មានភរិយា និង កូនរួចហើយនោះ ស្រាប់តែកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាប្រុសរូបនេះបានជួបទុក្ខធំ ដោយភរិយារបស់លោកបានលាចាកលោកចោលហើយ ។
តាមប្រភពស្និទ្ធស្នាលរបស់តារាចម្រៀង ពេជ្រ ថាណា បានឲ្យដឹងថា មរណភាពរបស់ភរិយារបស់លោកគឺបណ្តាលមកពីជម្ងឺក្រពះកម្រិតធ្ងន់ធ្ងរ ដែលបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
គួរឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមរំលែកទុក្ខពីលោក ពេជ្រ ថាណា ផងដែរ ។ ក្នុងនោះលោក ពេជ្រ ថាណា បានឲ្យដឹងថា ពិធីបុណ្យសពរបស់ភរិយាលោកធ្វើឡើងនៅឯស្រុកកំណើតនាខេត្តបាត់ដំបង ៕