ចង់ភ្ញាក់ ពេលឃើញសម្រស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី កាលពីនៅក្មេងៗ
ជារឿយៗគេតែងសង្កេតឃើញអ្នកក្នុងរង្វង់សិល្បៈមួយចំនួន ទាំងបុរស និង នារី ត្រូវបានគេទម្លាយរូបថតពីអតីតកាល ដើម្បីលើកយកមកប្រៀបធៀបនឹងសម្រស់ក្នុងពេលបច្ចុប្បន្ន ។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីមួយចំនួន មានរូបរាងស្រស់ស្អាត និង គួរឱ្យស្រឡាញ់តាំងពីក្មេង ប៉ុន្ដែអ្នកខ្លះទៀតមានមុខមាត់ខុសពីបច្ចុប្បន្ននេះដែរ ពោលគឺប្រែប្រួលប្លែកគ្នាតែម្តង ។
ជាក់ស្ដែងកំពូលតារាចម្រៀងប្រចាំប្រទេស ឱក សុគន្ធកញ្ញា ក៏នៅក្នុងចំណោមនោះដែរ ដោយត្រូវបានគេយករូបថតកាលពីក្មេងៗ និង ពេលចូលប្រឡូកសិល្បៈដំបូងៗ មកបង្ហោះចែកចាយគ្នាមើលព្រោងព្រាតពេញបណ្ដាញសង្គមកាលពីកន្លងទៅនោះ ។ ជាមួយគ្នានោះ គេកត់សម្គាល់ឃើញសម្រស់កំពូលតារាចម្រៀងស្រីរូបនេះកាលពីក្មេង មានភាពស្រស់ស្អាត ឃ្យូតមិនចាញ់ពេលបច្ចុប្បន្នប៉ុន្មាននោះទេ ថែមទាំងមានមុខមាត់ និង រូបរាងគួរឱ្យស្រឡាញ់ថែមទៀត ។
បើងាកទៅលោក អ៊ឹង សុខលី ដែលស្វាមីវិញ កាលពីថ្មីៗនេះទើបតែបែកធ្លាយរូបកាលពីយុវវ័យ តាមរយៈរូបថតនោះគេបានឃើញសម្រស់ប្អូនប្រុសថៅផលិតកម្មរស្មីហង្សមាសរូបនេះ ស្រស់សង្ហាណាស់ និង មានមុខមាត់កាត់ចិនគួរឱ្យស្រឡាញ់ បើធៀបនឹងបច្ចុប្បន្នក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ ។
គួរឱ្យបញ្ជាក់ដែរថា មកទល់បច្ចុប្បន្ននេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី បានចាប់ដៃគ្នាក្លាយជាប្តីប្រពន្ធបានប្រមាណជាង ១ ឆ្នាំហើយ និង ទទួលបានសមាជិកកូនដំបូងមានឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ណាស់ ៕