រកមិនបានមែន ថមមី សុខចិត្តធ្វើរៀងមួយនេះដើម្បីប្ដូរយកស្នាមញញឹមភរិយា
លោក ថមមី ដែលគ្រប់គ្នាធ្លាប់បានដឹងរួចមកហើយថា លោកត្រូវជាស្វាមីរបស់តារាចម្រៀងល្បីឈ្មោះគឺអ្នកនាង សួស វីហ្សា នោះ ក្រោយពីបានរៀបការជាមួយគ្នារួចមក អ្នកទាំងពីរក៏បានទទួលចំណងដៃកូនស្រីដែលមានមុខមាត់ស្រស់ស្អាត និងគួរឱ្យក្នាញ់ផងដែរ។
ចាប់តាំងពីបានរួមរស់ជាមួយគ្នារួចមក គូស្នេហ៍មួយគូនេះ តែងតែបញ្ចេញនូវរូបភាព បែបកំប្លែងៗសប្បាយៗជាច្រើននៅលើបណ្ដាញសង្គម ដើម្បីជាការកែអផ្សុកក៏ដូចជាការកម្សាន្តរបស់ពួកគេ។ ជាពិសេសលោក ថមមី មិនត្រឹមតែជាស្វាមីល្អ ចេះយកចិត្តទុកដាក់ មើលថែភរិយាជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែរូបលោកក៏ជាស្វាមីម្នាក់ដែល ចូលចិត្តលេងសើចច្រើន ទាំងពាក្យសម្ដី ក៏ដូចជាការតុបតែខ្លួនបែបកំប្លែងៗ ដើម្បីបង្កើតជាភាពសប្បាយៗ ដល់ភរិយារបស់លោកថែមទៀតផង។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ លោក ថមមី ក៏បានតុបតែខ្លួនបែបកំប្លែងមួយ ដោយក្នុងនោះរូបលោកបានយកសម្លៀកបំពាក់បែបស៊ិចស៊ីរបស់អ្នកនាង សួស វីហ្សា មកស្លៀកក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឱ្យភរិយាបានសើចសប្បាយ បំបាត់ទុក្ខកង្វល់មួយគ្រា ក្រោយពីរូបលោកបានដឹងថា ភរិយាជាទីស្រឡាញ់របស់ខ្លួនមិនសូវសប្បាយចិត្ត។
ស្ថិតក្នុងការតុបតែងខ្លួនជានារីនោះ លោក ថមមី ក៏បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមបន្ថែមពីលើរូបភាពថា៖ «បាទបងប្អូនមុនគេងសូមមើលរូបភាពប៉ុន្មានសន្លឹកនេះសិនណា គ្រាន់តែឮថាប្រពន្ធខ្ញុំប្រាប់ថាប្តី ស្អែកអូនមិនដឹងងើបទៅថតរួចអត់ទេ អូនអត់មានកម្លាំងកាយកម្លាំងចិត្តសោះ មានឯណាប្តីឮហើយភ្លាម គឺថាអាដែងនែកគិតរិះរកក្បាច់ថ្មីយកមកតែងឱ្យប្រពន្ធមើលភ្លាមសើចភ្លាម មានកម្លាំងចិត្តកម្លាំងកាយភ្លាមតែម្តង នេះហើយជីវិតប្តីប្រពន្ធសុខចិត្តធ្វើជាធ្វើឆ្គួតដើម្បីឱ្យអូនបានសើចសប្បាយបំបាត់ភាពនឿយហត់ My love សំខាន់លួចរ៉ូបគាត់យកមកស្លៀកពាក់ឥឡូវរហែកអស់ហើយ (នារីសាច់ដុំយក្ស) . Good Night ja ឃើញរូបអូនសង្ឃឹមថាសុបិន្តល្អចុះ កុំសុបិន្តវៃអូនណា»៕