រឿងកំពុងក្តៅ! សេង រដ្ឋា បង្ហោះទស្សនៈរបស់លោក អាលប៊ឺត អាស្តាញ ទាំងព្រឹក!
ក្រោយមានរឿងរ៉ាវចម្រូងចម្រាសរវាង កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia នៅប៉ុន្មានថ្ងៃមកនេះ ឃើញមានមហាជនផ្ទុះការវែកញែកជាច្រើន ចង់ដឹងថារឿងរ៉ាវពិតមានដើមទងបែបណាខ្លះ ទើបឈានដល់ផ្ទុះរឿងបែបនេះឡើង ។
ជុំវិញបញ្ហានេះដែរ ហាក់កាន់តែឡើងកំដៅខ្លាំងឡើងបន្ទាប់ពីខាងភាគីស្ថាប័ន Miss Grand Cambodia បានអញ្ជើញកញ្ញា សេង រដ្ឋា ដើម្បីចូលរួមដោះស្រាយបញ្ហាដែលបានកើតឡើងនោះ ប៉ុន្តែត្រូវកញ្ញាបដិសេធ និង សុខចិត្តលាលែងដំណែង ដោយនាងអះអាងថា អ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍នាងកាលពីកន្លងទៅនោះ ។
បន្ទាប់ពីរឿងរ៉ាងផ្ទុះឡើងកាន់តែធំរួចមក មកដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ពោលគឺមុននេះបន្តិច កញ្ញា សេង រដ្ឋា បានបង្ហោះសារថ្មីមួយទៀត ដោយក្នុងសារនោះកញ្ញាបានសរសេរជាភាសាអង់គ្លេសថា៖ «Everyone should be respected as an individual, but not one idolized» ដែលមានន័យជាភាសាខ្មែរថា ៖ «មនុស្សគ្រប់រូប គួរត្រូវបានគេគោរពក្នុងនាមជាបុគ្គលម្នាក់ ប៉ុន្តែមិនមែនឱ្យលើកតម្កើងជ្រុលពេកនោះទេ» ។
អត្ថន័យសាររបស់កញ្ញា សេង រដ្ឋា នេះដែរ ហាក់ផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវដែលបានកើតឡើងចំពោះនាង និង ស្ថាប័ន Miss Grand Cambodia ផងដែរ ។ គួរបញ្ជាក់ដែរថា សាររបស់កញ្ញា សេង រដ្ឋា ដែលសរសេរជាភាសារអង់គ្លេសនោះគឺបានដកស្រងចេញពីទស្សនៈរបស់លោក អាលប៊ឺត អាស្តាញ ដែលជាអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីម្នាក់ក្នុងសតវត្សរ៍ទី ២០ នេះ ៕