ពួកម៉ាក ៤ នាក់ សុទ្ធតែមានគូស្នេហ៍ជាកូនសេដ្ឋីអភិជន នៅសល់តែ Toey មួយទេ Single
ប្រិយមិត្តបានដឹងរួចមកហើយ អំពីរឿងរ៉ាវស្នេហាសម្លាញ់ទាំង ៥ នៃក្រុម Furby Gang ដែលភាគច្រើននៃសមាជិកក្រុមនេះ ឆក់បានបេះដូងសេដ្ឋីហាយសូរលុយវាលលានដុល្លារ យកមកធ្វើជាម្ចាស់ស្នេហ៍ ។
តាមការឱ្យដឹងនោះ ក្នុងចំណោមមិត្តសម្លាញ់ទាំង ៥ នាក់ក្នុងក្រុម Furby Gang ដែលមានគូស្នេហ៍ជាសេដ្ឋីត្រកូលអភិជននោះ មានតារាសម្ដែងស្រីរូបស្រស់ Taew និង សង្សារហាយសូរទើបតែមានទំនាក់ទំនងគា្នថ្មីៗ នាយ Pranai, តារាស្រីនាង Matt ជាមួយនាយ Sangkran តារាស្រីរាងតូចច្រឡឹងនាង Mint Chalida រួមជាមួយសង្សារសំណព្វចិត្តនាយ Pupaa Taechanarong ហើយចុងក្រោយគឺ តារាសម្ដែងស្រី Mew និង ស្វាមីហាយសូរលោក Tharapuch Kuha premkit ។
ដោយឡែក ក្នុងចំណោមមិត្តសម្លាញ់ទាំង ៥ នោះ មានតែតារាសម្ដែងស្រី នាង Toey តែប៉ុណ្ណោះ ដែលគ្មានគូស្នេហ៍បណ្ដើរដូចសម្លាញ់ឯទៀត បន្ទាប់ពីបានបញ្ចប់ទំនាក់ទំនងស្នេហ៍ពីកំលោះសង្ហាសាច់សខ្ចី Alex Thearadet ។
កន្លងមក មានបណ្ដាមហាជនគ្រប់គ្នា តែងតែចាំមើលអំពីជីវិតគូស្នេហ៍ស្នេហាថ្មីរបស់ Toey ថាតើនាងមានវាសនាខ្ពស់អាចឆក់បានបេះដូងសេដ្ឋីហាយសូរលុយវាល់លានណាម្នាក់ ដូចជាមិត្តសម្លាញ់ឯទៀតដែរឬទេ?
គួរឱ្យដឹងថា ក្រុមតារាស្រី Furby Gang ដ៏ល្បីរបស់ថៃ ដែលមានតារាស្រីចំនួន ៥ ដួងសុទ្ធតែជាតារាស្រីជួរមុខនោះ មួយរយៈចុងក្រោយនេះ បានពើបប្រទះ នឹងរឿងរ៉ាវអាស្រូវស្នេហាជាច្រើនលើសមាជិកក្រុមចំនួន ២ នាក់ គឺស្រីស្អាត Teaw និង Matt ប៉ុន្ដែទោះបីជាជួបព្យុះភ្លៀង ការរិះគន់ ពាក្យចរចាមអារ៉ាមច្រើនយ៉ាងណា តែសមាជិកក្រុមមួយនេះ នៅតែស្រឡាញ់គ្នា យល់ចិត្តថ្លើមគ្នា គ្មានថ្ងៃប្រែឡើយ ៕