ស្ថាប័ន Miss Grand កម្ពុជា ប្រកាសឱ្យ សេង រដ្ឋា ចូលដោះស្រាយនៅល្ងាចនេះ បើមិនចូល ២ លើក នឹងដកតំណែងភ្លាម
មុននេះបន្តិច ទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះសារ អញ្ជើញកញ្ញា សេង រដ្ឋា ម្ចាស់ជ័យលាភី ឱ្យចូលដោះស្រាយ នៅរសៀលម៉ោង ៣ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នៅក្រុមហ៊ុនមហាហង្ស ។
នេះជាខ្លឹមសារ ដែលទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះ ៖ «ដើម្បីសម្របសម្រួល ភាគីទាំង ២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមកតាមសន្តិវិធីនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី ១៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀលនេះ ។ ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននឹងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននឹងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ» ។
ក្នុងសារនេះដែរ ខាងក្រុមហ៊ុនបានបញ្ជាក់ថា បើកញ្ញា សេង រដ្ឋា មិនព្រមចូលដោះស្រាយលើកនេះទេ ក្រុមហ៊ុននឹងអញ្ជើញជាលើកទី ២ បើនាងមិនព្រមចូលដោះស្រាយទៀត នឹងមានការដកហូតតំណែងតែម្តង ៕