Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ថ្ងៃកំណើតគូស្នេហ៍របស់ ណាខុន មានអ្នកសិល្បៈល្បីៗចូលរួមអបអរសាទរ យ៉ាងកក់ក្ដៅ!
តារា

ថ្ងៃកំណើតគូស្នេហ៍របស់ ណាខុន មានអ្នកសិល្បៈល្បីៗចូលរួមអបអរសាទរ យ៉ាងកក់ក្ដៅ!

អត្ថបទដោយ​៖ Chanthou មករា ១៤, ២០២១

ណាខុន គឺជាតារាសម្ដែងប្រុសដ៏ល្បីមួយរូប ដែលទស្សនិកជនបានដឹងរួចហើយ កាលពីពេលកន្លងទៅថា លោកបាន​បើក​ចំហ​ចំណងស្នេហ៍ជាសាធារណៈរបស់ខ្លួន ជាមួយអ្នកមេម៉ាយកូនមួយ ដ៏ស្រស់សោភាម្នាក់ ព្រមទាំងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ទៀតផង។

មកទល់ពេលនេះ មហាជនមិនទាន់បានលេចឮដំណឹងថា តើពេលណាតារាប្រុសរូបសង្ហានេះ នឹងដឹកដៃគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួនចូលរោងការនៅពេលណានោះទេ តែទស្សនិកជនមួយចំនួនក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏បានជូនពរដល់គូស្នេហ៍មួយគូនេះ ឱ្យមានសុភមង្គលកាន់តែខ្លាំងទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ ថ្ងៃខួបកំណើតគូស្នេហ៍របស់លោក ណាខុន គេសង្កេតឃើញថា មានវត្តមានរបស់សិល្បករ សិល្បៈការិនីល្បីៗជាមួយចំនួនបានចូលរួម ជាលក្ខណៈគ្រួសារយ៉ាងសាមញ្ញ និង ធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពសប្បាយរីករាយ ថែមទាំងមានបាច់ផ្កាចម្រុះពណ៍ត្រៀបត្រាជាច្រើនទៀតផង។ បើទោះបីជាកម្មវិធីនេះមិនបានរៀបចំលក្ខណៈបែបអធិកអធមក៏ដោយ តែបើក្រឡេកទៅមើលទឹកមុខរបស់គូស្នេហ៍មួយគូនេះ ពិតជាបានបង្ហាញនូវក្ដីសុខពេញទី និងពោរពេញទៅដោយភាពផ្អែមល្ហែមជាមួយគ្នាពិតៗ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់