កម្រឃើញ! នេះរូបសម្រស់តារាចម្រៀងយ៉េៗល្បីឈ្មោះ អ៊ុំ គន្ធា ពីអតីតកាល ស្អាតហើយសិចស៊ីណាស់!
ដូចប្រិយមិត្តបានដឹងរួចមកហើយថា អ្នកនាង អ៊ុំ គន្ធា គឺជាអតីតតារាចម្រៀងយ៉េៗដ៏ល្បីល្បាញមួយរូបកាលពីជិត ២០ ឆ្នាំមុន ប៉ុន្តែក្រោយមកអ្នកនាងស្រាត់តែបាត់ដំណឹងសូន្យឈឹងពីវិស័យសិល្បៈ ទើបតែប្រមាណជា ២ ទៅ ៣ ឆ្នាំចុងក្រោយប៉ុណ្ណោះ ដែលលេចវត្តមានអ្នកនាងមកវិញជាមួយដំណឹងថា អ្នកនាងធ្លាក់ខ្លួនឈឺធ្ងន់ជាជំងឺសង្គម តែមកទល់ពេលនេះ មហាជនហាក់បាត់ឈ្មោះ ខានឃើញពីព័ត៌មានអ្នកនាង។
ក្រោយពេលបង្ហាញខ្លួនជាថ្មី ជាមួយដំណឹងឱបជាប់នូវជំងឺសង្គមនោះ អតីតតារាចម្រៀងយ៉េៗ អ៊ុំ គន្ធា ត្រូវបានគេសម្លឹងឃើញថា រូបនាងបានប្រែប្រួលទាំងស្រុង ទាំងស្ថានភាពរស់នៅ និង រូបសម្រស់ ។ បើតាមការឱ្យដឹងពីលោក អ៊ឹម ជីវ៉ា កាលពី ២ ឆ្នាំមុន ស្ថានភាពជីវិតអតីតតារាចម្រៀង អ៊ុំ គន្ធា ហាក់កាន់តែយ៉ាប់យឺនឡើងក្នុងរឿងជីវភាព ជាពិសេសគឺសម្រស់របស់នាងបានបាក់ធ្លាក់ប្រែជាខ្មៅ មុខជាំៗយ៉ាងខ្លាំង មើលទៅគួរឱ្យអាណិតក្រៃលែង ។
បើរំឭកទៅដល់អតីតកាលរបស់អ្នកនាង អ៊ុំ គន្ធា បន្តិចចុះ ដោយអ្នកនាងគឺជាតារាចម្រៀងយ៉េៗម្នាក់ដែលត្រូវបានមហាជនចាត់ទុកជាតារាស្រីមានសម្រស់ស្រស់ស្អាត សិចស៊ី និង មានរូបរាងតូចច្រឡឹងក្នុងសង្គមសិល្បៈម្នាក់កាលពីជំនាន់ឆ្នាំ ៩០ ហើយតាមរយៈរូបរាង និង ការលេងខ្លួនសិចស៊ី រួមជាមួយការច្រៀងតែបទយ៉េៗញាក់កន្ត្រាក់អារម្មណ៍នោះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាងឡើងដល់កម្រិតកំពូល ក្លាយជាតារាចម្រៀងស្រីសិចស៊ីល្បីល្បាញក្នុងប្រទេស ។
គួរឱ្យដឹងដែរថា អតីតតារាចម្រៀងយេៗ អ៊ុំ គន្ធា បានឃ្លាតចាកពីសិល្បៈអស់រយៈពេលជិត ១០ ឆ្នាំមកហើយ ដោយបន្ទាប់ពីនាងបានកើតជំងឺសង្គមរយៈ ១៨ ឆ្នាំមកនេះ ធ្វើឱ្យនាងគេចខ្លួនពីពិភពសិល្បៈ ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំង ២ ដែលមិនបានទទួលការសិក្សារៀនសូត្រគ្រប់គ្រាន់មកដល់ពេលបច្ចុប្បន្ននេះ ហើយកាលពី ២ ឆ្នាំមុន អ្នកនាងកំពុងរស់នៅជាមួយបងប្អូននៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ខាងក្រោមនេះ គឺជារូបសម្រស់កាលពីអតីតកាលរបស់តារាចម្រៀង អ៊ុំ គន្ធា ពេលដែលអ្នកនាងកំពុងល្បីល្បាញក្នុងវិថីសិល្បៈ ៖
ប្រភពរូប ៖ ផេក Movie Star Research