Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 តារាសម្តែងស្រីពន្លកក្រោយ ៥ ដួង ស្អាតក៏ស្អាត ទាក់ទាញអ្នកគាំទ្រមិនណយ!
តារា

តារាសម្តែងស្រីពន្លកក្រោយ ៥ ដួង ស្អាតក៏ស្អាត ទាក់ទាញអ្នកគាំទ្រមិនណយ!

អត្ថបទដោយ​៖ Vathey មេសា ១១, ២០២១

បច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញ មានតារាស្រីវ័យក្មេងជាច្រើនដួង កំពុងត្រូវប៉ាន់ថតសម្តែងក្នុងភាគទូរទស្សន៍នានា ដើម្បីទាញយកការគាំទ្រ និង ប្រជាប្រិយភាពរៀងៗខ្លួន ។ ក្នុងការសម្តែងរឿងនោះ តារាសម្តែងស្រីវ័យក្មេង ៥ ដួង ខាងក្រោមនេះ មិនត្រឹមទទួលបានការកោតសរសើរលើទេពកោសល្យសិល្បៈនៃការសម្តែងប៉ុណ្ណោះទេ ពួកគេត្រូវបានអ្នកគាំទ្រសរសើរថាមាន រូបសម្រស់ស្រស់ស្អាត និង មុខមាត់ឃ្យូដៗមានមន្តស្នេហ៍ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសបុរសៗជាច្រើនបាក់ចិត្តលួចស្រឡាញ់មិនតិចនោះទេ។ តើតារាសម្ដែង ៥ ដួងនោះ ជានរណា សូមតាមដានទាំងអស់គ្នា៖

១- ឈិន មុន្នីនាថ

តារាស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដែលត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ ។ ត្រឹមវ័យ ១៩ ឆ្នាំ តារាស្រីដែលមានឈាមជ័រជាអ្នកសិល្បទាំងឪពុក និង ម្តាយមីងរូបនេះ បានកាន់តំណែងជាតួឯកស្រីជាច្រើននៅក្នុងខ្សែភាពយន្តភាគតាមស្ថានីយ៍ទូរទស្សន៍នានា ។ លើសពីនោះ ឈិន មុន្នីនាថ ក៏មានទេពកោសល្យច្រៀងផងដែរ ។

២- អ៊ួន វ៉ាន់វីតា

តារាស្រីវ័យក្មេង អ៊ួន វ៉ាន់វីតា បានចាប់អាជីពជាតារាសម្តែងតាំងពីតួអង្គកុមារ រហូតក្លាយទៅជាតួឯកស្រីនៅក្នុងខ្សែភាពយន្តជាច្រើន ។ មិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងម្យ៉ាងនោះទេ តួអង្គយុវវ័យ វ័យ ១៦ ឆ្នាំ រូបនេះមានជំនាញសម្តែងបង្ហូរទឹកភ្នែក ដែលមហាជនបានស្គាល់ថាជានាង « ផ្កាថ្ម» ក៏បានចាប់យកអាជីពជាតារាចម្រៀង និង ហ្វឹកហាត់ផ្នែករបាំផងដែរ ។ ពេលកន្លងមកនេះ នាងបានចេញនូវបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទមកហើយដូចជាបទ «មនុស្សក្នុងបេះដូងអូន» បទ «សុំទោសសង្សាររោងចក្រ» និង បទចម្រៀងជាច្រើនទៀតផងដែរ ។

៣- ចែឡេង

តារាស្រីវ័យក្មេង រាងតូចច្រឡឹង ចែឡេង ត្រូវបានមហាជនស្គាល់ដំបូងក្នុងការថត MV បទចម្រៀង Original មួយ ។ ក្រោយមកតារាស្រីវ័យ ២២ ឆ្នាំរូបនេះ ក៏បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគខ្លីមួយ ដោយបានឆក់យកបេះដូងអ្នកទស្សនា ជាពិសេសយុវវ័យជាច្រើនឲ្យលង់នឹងទេពកោសល្យសិល្ប និង សម្រស់របស់នាង ។ បច្ចុប្បន្ន ចែឡេង បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយចំនួន និង ចូលរួមថតស្បតពាណិជ្ជកម្មឲ្យផលិតផលសម្រស់ជាច្រើនផងដែរ ។

៤- ដា ដាវ

តារាស្រីវ័យក្មេង ដា ដាវ ផ្តើមចូលបង្ហាញខ្លួនដំបូងចេញពីការថតផ្សព្វផ្សាយផលិតផល បន្ទាប់មកតារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈពេញលេញនៅក្នុងការសម្តែងកុនរបស់ផលិតកម្មក្នុងស្រុកមួយ។ ក្រោយមក តារាស្រីរូបនេះក៏បានសាងកេរ្តិ៍ឈ្មោះ និង ចូលរួមសម្តែងខ្សែភាពយន្តភាគបែបយុវវ័យជាច្រើនទៀតផង ។

៥- វណ្ណៈ បរមី

តារាស្រីវ័យក្មេង វណ្ណៈ បរមី ផ្តើមឈានចូលវិស័យសិល្បៈដំបូងជាតារាម៉ូដែល ក្រោយមកដោយរូបសម្រស់ និង សមត្ថភាពប៉ិនប្រសប់ផ្នែកសិល្បៈ តារាស្រីវ័យ ២២ ឆ្នាំ រូបនេះក៏បានវិវត្តន៍ខ្លួនជាតារាសម្តែង ដោយចូលរួមថតភាពយន្ត និង រឿងភាគជាច្រើនផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់