កម្សត់ណាស់! កូនប្រុសច្បងតារាកំប្លែង វ៉ាងដឺ រស់នៅតែលតោលម្នាក់ឯង ជួបការលំបាកខ្លាំង
រយៈពេលប្រមាណជា ២០ ឆ្នាំ មកហើយនៃការលាកចាកលោករបស់អតីតតារាកំប្លែងនាយ វ៉ាងដឺ ដែលជាតារាកំប្លែងមានឈ្មោះបោះសម្លេងតាំងពីកំឡុងឆ្នាំ ៩០ មកម្ល៉េះ ។ យ៉ាងណាមិញ ទោះជាតារាកំប្លែងនាយ វ៉ាងដឺ បានបាត់បង់ជីវិតហើយក្តី ប៉ុន្តែរូបភាព និង ទេពកោសល្យរបស់លោកក៏នៅតែបន្តចែករំលែកនៅឡើយតាមរយៈវីដេអូការលេងកំប្លែងរបស់លោក ។
ក្រោយពីបាត់បង់ជីវិតនាយ វ៉ាងដឺ បានបន្សល់ទុកភរិយា និង កូនប្រុសស្រី ២ រូប ហើយមិនបានប៉ុន្មានរយៈពេល ៣ ឆ្នាំ ក្រោយ ភរិយារបស់តារាកំប្លែរូបនេះក៏បានបាត់បង់ជីវីតចោលកូនទាំង ២ ទៀត ។ លើសពីនោះ កូនស្រីពៅរបស់តារាកំប្លែងខាងលើនេះ ដែលមានឈ្មោះថា យិន ស្រីណែត ក៏បានបាត់បង់ជីវិតដោយជម្ងឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ ដោយទុកឲ្យបងប្រុសបង្កើតរបស់ខ្លួន យិន ស៊ីដេត ដែលសព្វថ្ងៃមានអាយុ ២៥ ឆ្នាំ ឲ្យរស់នៅតោលតែលតែម្នាក់ឯងមកដល់ពេលនេះ ។
ក្នុងនោះដែរ ក្រោយពីប្អូនស្រីបានលាគ្មានថ្ងៃត្រលប់តាមឪពុកម្តាយហើយ កូនប្រុសច្បងនាយ វ៉ាងដឺ ក៏ធ្លាប់បានចូលប្រឡូកក្នុងវិស័យសិល្បដូចឪពុក ប៉ុន្តែប្រាក់ចំណូលមិនអាចផ្គត់ផ្គង់ជីវភាពបាន ទើបខ្លួនត្រូវរស់នៅចិញ្ចឹមអាត្មាតែម្នាក់ឯងជាសន្តិសុខ ដោយមានប្រាក់ខែមិនដល់ ២០០ ដុល្លារ និង នៅផ្ទះជួលផងនោះ ។
គួរឲ្យដឹងថា កាលពីពេលកន្លងមកក្រោយដឹងពីទុក្ខលំបាក់របស់កូនប្រុសអតីតតារាកំប្លែងនាយ វ៉ាងដឺ នោះ នាយ ពាក់មី ក៏ធ្លាប់បានប្រកាសរក យិន ស៊ីដេត ផងដែរ៕