យូរៗម្តង ប៉ែន ភ័ក្រ្តសុធារិទ្ធ ដោះអាវសម្ញែងរាងសិចស៊ីយ៉ាងសង្ហា អ្នកគាំទ្របើកភ្នែកភ្លឹសៗ
លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ គឺជាតារាសម្តែងប្រុសមានឈ្មោះល្បីមួយរូបក្នុងឧស្សាហកម្មកម្សាន្តខ្មែរ ដោយកន្លងមកមនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងរឿងជាច្រើន ទាំងរឿងភាគ និង រឿងដុំ ហើយរាល់រឿងដែលតារាប្រុសរូបនេះបានចូលរួមសម្តែងសុទ្ធសឹងតែទទួលបានការគាំទ្រ និង ទស្សនាពីមហាជន ។
ជាក់ស្តែងរឿងភាគ «ផ្កាព្រៃ» និង រឿង «ភ្លើងស្នេហ៍ភ្លើងចិត្ត» ដែលចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍នានាដែលលោកបានសម្តែងជាតួឯកប្រុសនោះ សុទ្ធតែបានស្ទួយឱ្យតារាសម្តែងប្រុសរូបនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើងថែមទៀតពីមហាជន ជាពិសេសនោះគឺរឿង «ផ្កាព្រៃ» ដែលលោកសម្តែងរួមគ្នាលើកដំបូងជាមួយបវរកញ្ញាកម្ពុជាឆ្នាំ ២០១៨ រឿន ណាត តែម្តង ។
ងាកចេញពីការងារសម្តែងបន្តិច ដោយលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុសមួយរូប ដែលមានកាយសម្បទាមាំមួន រូបរាងស្រស់សង្ហា និង មានទម្រង់មុខខ្មែរ គួរឱ្យចូលចិត្ត ដែលតាមរយៈរូបរាងសង្ហា និង មុខមាត់អំណោផលពីធម្មជាតិនេះហើយ ទើបស្ទួយឱ្យលោកក្តោបបានការងារជាច្រើនពីវិស័យសិល្បៈ ។
ទោះបីជាខ្លួនមានរូបរាងប្រកបដោយភាពស្រស់សង្ហាយ៉ាងណាក្តី ប៉ុន្តែជាធម្មតានោះ តួឯកប្រុសក្នុងរឿង «ផ្កាព្រៃ» ប៉ែន ភ័ក្រ្តសុធារិទ្ធ មិនសូវដែលបានបង្ហាញរូបរាងដ៏សង្ហាបែបសិចស៊ី ឬ ពេលដោះអាវបង្ហាញអ្នកគាំទ្រជាសាធារណៈណាស់ ទើបតែថ្មីៗនេះទេ ដែលតារាប្រុសរូបនេះ ដាច់ចិត្តបង្ហាញតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ។
តាមរយៈការបង្ហាញឱ្យឃើញពីរូបរាងដ៏សង្ហាបែបសិចស៊ីនេះដែរ តារាសម្តែង ប៉ែន ភ័ក្រ្តសុធារិទ្ធ ធ្វើឱ្យអ្នគាំទ្រលាន់មាត់ភ្ញាក់នឹងសម្រស់របស់លោកយ៉ាងខ្លាំង ក្នុងនោះក៏មានអ្នកគាំទ្រចូលបញ្ចេញយោបល់ចំពោះរូបភាពដែលតារាសម្តែងប្រុសខាងលើនេះ បានបង្ហោះផងដែរ ដោយម្នាក់ៗបានសរសើរថាលោកស្រស់សង្ហាគ្រប់ៗគ្នា ៕