កូនស្រីបណ្តូលចិត្ត ចន ច័ន្ទលក្ខិណា ធំពេញវ័យ កាន់តែស្រស់ស្អាត មិនចាញ់ម្តាយ!
ប្រិយមិត្តបានដឹងរួចមកហើយថា មុនបែកបាក់ចំណងអាពាហ៍ពិពាហ៍នោះ អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី បានបន្សល់នូវចំណងដៃកូនស្រីបណ្តូលចិត្តដ៏គួរឱ្យស្រឡាញ់ម្នាក់ ហើយមកទល់ពេលនេះនាងតូចកំពុងរស់នៅជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ជាម្តាយ និង ម្តងម្តាលគឺនៅជាមួយលោក យុត្ថារ៉ា ឆានី ផងដែរ ។
យ៉ាងណាមិញ បើងាកមើលសម្រស់កូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា វិញ មកទល់ពេលបច្ចុប្បន្ននេះ គឺកាន់តែធំពេញរូបពេញរាងស្ដូក មានរូបសម្រស់ និង ទម្រង់មុខស្រស់សោភា មិនចាញ់អ្នកនាង ចន ច័ន្ទលក្ខិណា ជាម្តាយនោះទេ ។ ជាក់ស្តែងរូបភាពប៉ុន្មានសន្លឹក ដែលទើបតែចរាចរលើបណ្តាញសង្គមថ្មីៗនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុក និង អ្នកគាំទ្រជាច្រើន ចាប់ភ្លឹកខ្លាំងឡើងនឹងសម្រស់កូនស្រីរបស់តារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ដោយមើលទៅនាងតូចពិតជាកាន់តែប្លែកខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្រោយឃើញបែបនេះហើយ អ្នកគាំទ្រអ្នកនាង ចន ច័ន្ទលក្ខិណា ជាច្រើនបានពេញចិត្ត និង បញ្ចេញមតិសរសើរពីសម្រស់កូនស្រីរបស់នាងមិនដាច់ពីមាត់ ដោយក្នុងនោះគេបានលើកឡើងថា កូនស្រីពេលកាន់តែធំពេញវ័យ រឹតតែមានទម្រង់មុខដូចម្តាយបេះបិទ គ្មានខុសបន្តិច ៕