Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ធ្មេធបើកៗ ជា វណ្ណារិទ្ធ ចាប់ដៃគូជាមួយ ហ៊ិន ចាន់នីរ័ត្ន ជាង ១០ឆ្នាំបាត់!
តារា

ធ្មេធបើកៗ ជា វណ្ណារិទ្ធ ចាប់ដៃគូជាមួយ ហ៊ិន ចាន់នីរ័ត្ន ជាង ១០ឆ្នាំបាត់!

អត្ថបទដោយ​៖ Chanthou ធ្នូ ១៧, ២០២០

ក្រោយពីប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ពិធីករ និង តារាសម្ដែងដ៏ស្រស់សង្ហា កំពុងតែមានការពេញនិយមលោក ជា វណ្ណារិទ្ធ បានទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីមហាជនអ្នកគាំទ្រជាច្រើន តាមរយៈការសម្ដែងខ្សែភាពយន្ដ ក៏ដូចជាធ្វើជាពិធីករនៅក្នុងកម្មវិធីធំៗ ព្រមទាំងល្បីៗជាច្រើន។

នៅក្នុងអាជីពជាពិធីកររបស់លោក ទស្សនិកជនជាច្រើន តែងតែឃើញជាញឹកញាប់នូវវត្តមានពិធីការិនី ដែលជាដៃគូយ៉ាងស័ក្ដិសម និង មានរូបសម្រស់ស្រស់ស្អាតសំឡេងពីរោះមួយរូបគឺ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ផងដែរ។

ក្រោយពី បានចាប់ដៃគូធ្វើការរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិធីករ ពិធីការិនី ទាំងពីរតែងតែទទួលបានការពេញចិត្ត និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន នូវសមត្ថភាពរបស់អ្នកទាំងពីរ។

ដោយឡែក កាលពីពេលថ្មីនេះដែរ ពិធីកររូបសង្ហា ជា វណ្ណារិទ្ធ បានទម្លាយរឿងមួយឱ្យមហាជនទូទាំងប្រទេសបានដឹងតាមរយៈបណ្ដាញសង្គមថា៖ «ធ្មេចបើកៗ ចូលសិល្បៈចាប់ដៃគូជាមួយកញ្ញា រត្ន័ បានជាង១០ ឆ្នាំទៅហើយ ចង់សួរថាតើបងប្អូនពេញចិត្តកម្មវិធី ឬ ការសម្តែងណាមួយរបស់ពួកយើងទាំងពីរដែរ សូមចូលរួម Comment ប្រាប់ផងណា!»។

ក្នុងនោះផងដែរ មានមហាជនជាច្រើនបានលោកឡើងស្រដៀងៗគ្នាថា ស្រឡាញ់ពេញចិត្ត គាំទ្រ អ្នកទាំងពីរជាខ្លាំង ចំពោះសមត្ថភាពធ្វើជាពិធីករ ដែលអាចធ្វើឱ្យកម្មវិធី កាន់តែមានភាពសប្បាយរីករាយជូន បងប្អូនទស្សនិកជន កម្សាន្តអារម្មណ៍ បំបាត់ការអផ្សុកទៀតផង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់