អុកឡុកសិល្បៈអស់ ២៧ ឆ្នាំ Ploy ប្រកាសឈប់សម្ដែងរឿង ដោយសារមូលហេតុមួយនេះ!
មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលសុខៗ តារាសម្ដែងស្រី Ploy ចេញមុខប្រកាសលាឈប់ពីរង្វង់សិល្បៈដែលប្រឡូកមកអស់រយៈពេល ២៧ ឆ្នាំមកហើយនោះ ។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រស្រងាកចិត្ត ព្រមទាំងសោកស្តាយជាខ្លាំងដែលវត្តមានតារាសម្ដែងល្បីឈ្មោះបានលាឈប់ពីអាជីពសិល្បៈលែងបានមកបម្រើអារម្មណ៍ដល់ទស្សនិកជនបន្តទៀត ។
ទន្ទឹមនឹងបញ្ហាការលាឈប់ពីអាជីពសិល្បៈសម្ដែងនេះដែរ ploy បានបង្ហើបអំពីមូលហេតុខ្លះថា វាដល់ពេលវេលាហើយ ដែលនាងត្រូវចាកចេញពីអាជីពសម្ដែងមួយនេះ ព្រោះកន្លងមក នាងបានសម្ដែងគ្រប់ទម្រង់នៃការសម្ដែងអស់ហើយ តែនាងក៏មិនបានចាកចេញទៅណាឆ្ងាយដែរ គឺនាងនៅបើករង់យកចាំឱកាសថ្មីៗ ដែលនឹងចូលមក មិនថាជា ពិធីករ ឬ ផ្សេងៗទៀត។ នាងក៏បានបន្ថែមថា ប្រសិនបើមានឱកាសគង់តែបានជួបគ្នាជាក់ជាមិនខាន។
យ៉ាងណាមិញ នាងក៏បានថ្លែងអំណរគុណដល់អ្នកដឹកនាំសម្ដែង និង អ្នកគាំទ្រដែលតែងតែ ផ្តល់កម្លាំងចិត្ត គាំទ្រ នូវរាល់ការសម្ដែងរបស់នាង រយៈពេល ២៧ ឆ្នាំ មកនេះ៕