Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សុផា លីនដា ស្រឡាញ់គូដណ្តឹងខ្លាំង រហូតប្រើពាក្យផ្អែមល្ហែមបែបនេះ!
តារា

សុផា លីនដា ស្រឡាញ់គូដណ្តឹងខ្លាំង រហូតប្រើពាក្យផ្អែមល្ហែមបែបនេះ!

ធ្នូ ១៧, ២០២០

បើនិយាយពីរយៈពេលក្នុងការស្គាល់ និង ភ្ជាប់ពាក្យជាមួយគូដណ្តឹង សុផា លីនដា ហាក់មានរយៈពេលខ្លីប៉ុណ្ណោះ តែយ៉ាងណាតារាសម្តែងរូបនេះ បានសរសើរពីអនាគតស្វាមីរបស់នាងយ៉ាងពេញមាត់ថាជា បុរសល្អផ្តល់តម្លៃ និង ភាពកក់ក្តៅក៏ដូចជាស្នាមញញឹមសម្រាប់នាង ។

គេចាំបានថា សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ លោក កាំង បុណ្ណា ជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិកក្រោយពីស្វែងយល់ចិត្តគ្នាប្រមាណតែបីខែ ហើយបើគិតមកដល់ពេលនេះ ទើបតែបានប្រមាណជាកន្លះឆ្នាំប៉ុណ្ណោះ។

យ៉ាង​ណាមិញ គូស្នេហ៍មួយគូនេះ ហាក់ដូចជាមានសេចក្តីសុខជាខ្លាំង ដែលជារឿយៗនាងតែងបង្ហាញនូវរូបភាពកៀកកើយជាមួយ គូដណ្តឹងផ្អែមល្ហែមខ្លាំងណាស់។ មិនតែប៉ុណ្ណោះ សុផា លីនដា បានលើកឡើងថា «មួយឆាកជីវិតមនុស្សស្រី គឺរង់ចាំថ្ងៃដ៏ពិសេសមួយនេះ អគុណដែលបានចូលមកបង្កើតស្នាមញញឹមមួយនេះឡើង និងបង្កើតក្ដីស្រមៃរបស់អូនឱ្យក្លាយជាការពិត»។

ក្រោយពីបានភ្ជាប់ពាក្យយ៉ាងអធិកអធម កាលពីពាក់កណ្តាលខែកញ្ញា កន្លងមក សុផា លីនដា ហាក់មិនសូវលេចមុខនៅក្នុងការងារសិល្បៈដូចមុនឡើយ ដោយភាគច្រើននាងយកពេលវេលាទៅមើលការខុសត្រូវនៅក្នុងហាង «ខ្ទះពុះ»  របស់នាងដែលពេលនេះកំពុងដំណើរការយ៉ាងរលូន៕

 

រូបថត ៖ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ស្ងាត់ៗ ​ថេណា ​បង្ហោះរូបមួយ​សន្លឹក​បង្កប់​អាថ៌កំបាំង​នៅក្នុងដៃ! ​ទាយបានអត់​ថាជាអ្វី?​

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី

កុម្ភៈ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់