ល្អណាស់! តារាល្បីៗពួតដៃគ្នាបរិច្ចាគប្រាក់រាប់លានរៀល ចូលរួមទិញវ៉ាក់សាំងកូវីដ ១៩
នៅពេលបច្ចុប្បន្ននេះ ដោយមានការកើនឡើងនូវអ្នកជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ទើបធ្វើឱ្យរាជរដ្ឋាភិបាលបានសម្រេចចិត្តត្រៀមថវិកាទិញវ៉ាក់សាំងការពារមេរោគនេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ស្របគ្នានេះដែរ ក៏មានការអំពាវនាវពីសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឱ្យសាធារណជនអាចចូលរួមជារដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ នេះដែរ ។ បន្ទាប់ពីការអំពាវនាវ គេសង្កេតឃើញថាមានសប្បុរសជន បុគ្គលល្បីៗ នៅក្នុងប្រទេសជាច្រើន បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានអ្នកសិល្បៈល្បីៗមួយចំនួនផងដែរ ។ ខាងក្រោមនេះ គឺជាវត្តមានតារាល្បីៗមួយចំនួន ដែលបានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាល មានដូចជា ៖
១. តារាចម្រៀង ព្រាប សុវត្ថិ ថវិកាចំនួន ១០ លានរៀល
២. តារាចម្រៀង ខេមរៈសិរីមន្ត ថវិកាចំនួន ៤ លានរៀល
៣. តារាចម្រៀង ឆាយ វីរៈយុទ្ធ ថវិកាចំនួន ៥ លានរៀល
៤. តារាចម្រៀង សុគន្ធ ថេរ៉ាយុ ថវិកាចំនួន ៥០០ ដុល្លារ
៥. តារាចម្រៀង ខេម ថវិកាចំនួន ១០ លានរៀល
៦. តារាសម្ដែង ចន ច័ន្ទលក្ខណា ថវិកាចំនួន ១ ពាន់ដុល្លារ
៧. តារាសម្ដែង ឌួង ហ្សូលីដា ថវិកាចំនួន ៨៨៨ ដុល្លារ
៨. តារាចម្រៀង នី រតនា ថវិកាចំនួន ១ ពាន់ដុល្លារ
៩. តារាចម្រៀង តន់ ចាន់សីម៉ា ថវិកាចំនួន ១០ លានរៀល
១០. តារាចម្រៀង សួស វីសា ថវិកាចំនួន ១ពាន់ដុល្លារ
១១. តារាកំប្លែង នាយ ក្រឹម ថវិកាចំនួន ១០០ ដុល្លារ
១២. តារាកំប្លែង កា តុ ថវិកាចំនួន ១០០ ដុល្លារ