Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បះសក់! តន់ ចន្ទសីម៉ា បង្ហាញខ្លួនក្នុងកម្មវិធីម្តងស៉ីថ្លៃ ២ ម៉ឺនដុល្លារ
តារា

បះសក់! តន់ ចន្ទសីម៉ា បង្ហាញខ្លួនក្នុងកម្មវិធីម្តងស៉ីថ្លៃ ២ ម៉ឺនដុល្លារ

អត្ថបទដោយ​៖ Vathey ធ្នូ ៥, ២០២០

បច្ចុប្បន្ន បើនិយាយពីលំដាប់នៃប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលមហាជនអ្នកគាំទ្របានដឹងថា ជាគ្រាប់ពេជ្ររបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា នោះ គឺកំពុងហក់ចូលជាលំដាប់តារាចម្រៀងស្រីជួរមុខវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ។


គេបានដឹងថា តន់ ចន្ទសីម៉ា ក្រោយពីបានចាប់ផ្តើមបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតចម្រៀងមួយ និង បោះជំហានដំបូងក្លាយទៅជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា តែម្តង ។ លើសពីនោះ រយៈពេលមិនដល់មួយឆ្នាំគ្រាប់ពេជ្រប្រចាំផលិតកម្មខាងលើនេះ បានបង្ហាញស្នាដៃច្រៀង បទចម្រៀងរបស់នាងនៅក្នុងឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនា ៤០០ លានដង ។


តួយ៉ាង ថ្មីៗនេះមានការលេចឮដំណឹងថា តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន និង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា កំណត់តម្លៃនៃការបង្ហាញខ្លួនតាមការច្រៀង ក្នុងកម្មវិធីប្រគុំតន្ត្រី គឺនាងស៊ីថ្លៃចំនួន ៥ ពាន់ដុល្លារ រីឯ ក្នុងកម្មវិធីជប់លៀង មង្គលការ នានា គឺ ចំនួន ២ ម៉ឺនដុល្លារ ឯនោះ ។


តបទៅនឹងការលេចឮខាងលើ អ្នកគ្រប់គ្រង និង ជាអ្នកនិពន្ធប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា លោក យឹម តាស្រង់ បានឲ្យដឹងថា «តម្លៃខាងលើនេះ គឺជាការពិតសម្រាប់ការចេញច្រៀងម្តងៗរបស់ តន់ ចន្ទសីម៉ា ដែលស័ក្តសមទៅនឹងប្រជាប្រិយភាពរបស់នាងក្នុងពេលបច្ចុប្បន្ន » ។

លោក យឹម តាស្រង់ បានបន្ថែមទៀតថា « តម្លៃខ្ពស់នេះដែរ គឺខាងក្រុមហ៊ុន និង ផលិតកម្មជាអ្នកកំណត់ឲ្យតារាស្រីរូបនេះ ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនក៏បានហ៊ានផ្តល់តម្លៃនេះឲ្យនាងផងដែរ » ។

គូរឲ្យដឹងទៀតថា ថ្មីៗនេះ តន់ ចន្ទសីម៉ា ក៏បានចូលរួមថតស្បតពាណិជ្ជកម្មឲ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដៃធំមួយក្នុងប្រទេសកម្ពុជា ហើយនាពេលខាងមុខ តន់ ចន្ទសីម៉ា នឹងក្លាយជា Brand Ambassador របស់ក្រុមហ៊ុន ២ ទៀតផងដែរ ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់