Idol អ្នកណាខ្លះហ្ន៎! ងាកមកមើលតួឯកប្រុសខ្មែរជំនាន់ឆ្នាំ ៨០-៩០ សង្ហាៗ មុខមានមន្តស្នេហ៍ទាក់ចិត្តអ្នកគាំទ្រខ្លាំង
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាសម្តែងខ្មែរជំនាន់ទសវត្សរ៍ឆ្នាំ ៨០-៩០ ដូចជា លោក ទេព រិន្ទដារ៉ូ យុត្ថារ៉ា ឆានី ខៃ ប្រសិទ្ធិ យស បូវណ្ណៈ ពេជ្រ ភារុណ សម តារា និង តារាប្រុសល្បីៗជាច្រើនរូបទៀត ដោយក្នុងចំណោមតារាសម្តែងប្រុសជើងចាស់ទាំងអស់នេះ មានខ្លះក៏នៅតែចាប់អាជីពសិល្បៈសម្តែងដដែល និង ខ្លះក៏បានបាត់មុខពីវិស័យសម្តែងនេះ ដោយរស់នៅយ៉ាងសាមញ្ញ ។
យ៉ាងណាមិញ បើយើងងាកទៅកាន់អតីតកាល ក្នុងពេលដែលវិស័យភាពយន្តខ្មែរទសវត្សរ៍ឆ្នាំ ៨០-៩០ ឡើងដល់កម្រិតកំពូលនោះ គេកត់សម្គាល់ឃើញមានតួឯកប្រុសជាច្រើនរូបបានទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយសូម្បីតែក្នុងពេលបច្ចុប្បន្នក៏នៅតែទទួលបានការគាំទ្រ បើទោះមានមួយចំនួនធំបានផ្តាច់អាជីពសម្តែងនេះហើយក្តី ។
ការសម្តែងរបស់តួឯកប្រុសខ្មែរជំនាន់នោះ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ លើទេពកោសល្យនៃការសម្តែងដ៏មានភាពប៉ិនប្រសប់ និង រូបរាងដ៏សែនស្រស់សង្ហាៗ ប្រកបដោយទឹកមុខមានមន្តស្នេហ៍ថែមទៀត ។ អ្វីដែលពិសេសលើចំណុចនេះទៀត គឺស្ទីលតុបតែងខ្លួន និង ម៉ូដសក់របស់ពួកគេ សុទ្ធតែរំលេចឱ្យឃើញស្ទីលដ៏ពេញនិយមជានិច្ចកាលពីជំនាន់នោះ ។
កុំឱ្យខាតពេលយូរ សូមប្រិយមិត្តអ្នកគាំទ្រចុចទស្សនារូបភាពមួយចំនួនពីតួឯកប្រុសខ្មែរជំនាន់ឆ្នាំ ៨០-៩០ ទាំងអស់គ្នា ដែលយើងទទួលបានពីទំព័រហ្វេសប៊ុកផេក ផលិតកម្មអង្គរ ៖
-ទេព រិន្ទដារ៉ូ
-យុត្ថារ៉ា ឆានី
-យស បូវណ្ណៈ
-ខៃ ប្រសិទ្ធិ
-សម តារា
-ពេជ្រ ភារុណ