លើកដំបូងហើយដែល អ៊ឹង និមល ធ្វើឱ្យមហាជនគ្រឺតស្ទើរគ្រប់គ្នា!
ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំស្រីស្អាត អ៊ឹង និមល ទើបមានឱកាសបានលេចមុខនៅក្នុងការសម្តែងរឿងភាគជាបន្តបន្ទាប់របស់ទូរទស្សន៍ហង្សមាស ហើយអ្វីដែលចាប់អារម្មណ៍មានការសរសើរថា អ៊ឹង និមល ពិតជាសម្តែងបានល្អ និង ស័ក្តិសមតែម្តងឆ្នាស់ឆ្នើមគួរឱ្យគ្រឺតក្នាញ់។
អ៊ឹង និមល ត្រូវបានបានគេស្គាល់ថាជាប្អូនស្រីរបស់ ពិធីករលោក អ៊ឹង រដ្ឋា នាងក៏ជាអ្នកសិល្បៈដែលមានឈ្មោះបោះសំឡេង ជាពិសេសតាមរយៈការបង្ហាញម៉ូដ និង ច្រៀងនៅតាមកម្មវិធីនានាផងដែរ តែថ្មីៗនេះ អ៊ឹង និមល មានឱកាសលេចមុខនៅក្នុងការសម្តែងរឿងភាគទូរទស្សន៍ហង្សមាសដែលមាន ដូចជារឿង« ប្រពន្ធ» និង រឿង «ឋានសួគ៌ទារុណ» ដោយក្នុងនោះនាងសម្តែងជាតួដែលមានចរិតកាច ឆ្នាស ឆ្នើម តែ មានការសរសើរពីសំណាក់អ្នកគាំទ្រពីសមត្ថភាពរបស់ អ៊ឹង និមល ដែលមើលទៅពិតជាស័ក្តិសម ជាពិសេសស្ទីលនៃការលេងទឹកមុខតែម្តង ។
ក្រៅពីមានឈ្មោះបោះសំឡេង អ៊ឹង និមល ក៏ធ្លាប់មានឱកាសចេញទៅកើបលុយនៅក្រៅប្រទេស ជាពិសេសប្រទេសអូស្ត្រាលីហើយក៏មានបុរសមិនតិចទេលង់ស្នេហ៍តារារូបរាងស្រឡូនស្អាតម្នាក់នេះ។ កន្លងមកធ្លាប់មានការបង្ហើបពីសំណាក់ប្រភពអ្នកសិល្បៈថា អ៊ឹង និមល មានទំនាក់ទំនងពិសេសជាមួយប្អូនប្រុស ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា តែស្រីស្អាតរូបនេះបញ្ជាក់ថាគ្រាន់ជាមិត្តភក្តិធម្មតាៗប៉ុណ្ណោះ៕
រូបថត ៖ ហ្វេសប៊ុក