(វីដេអូ) យាយសាយ ទម្លាយច្បាស់ៗធ្លាប់ប្រទះហេតុការណ៍ព្រឺរន្ធ-ត់នេះពិតៗ មុនចេញថតរឿង «ចៅអើយយាយអាប»
គេសង្កេតឃើញថា ទោះបីជាបច្ចុប្បន្ននេះវិទ្យាសាស្រ្តកំពុងតែមានការរីកចម្រើនខ្លាំងយ៉ាងណាក្ដី ក៏ជំនឿអរូបីរបស់ប្រជាជននៅមិនទាន់អាចកាត់ផ្ដាច់ពីសង្គមបានដែរ ដូចជាការជឿលើមន្តអាគមអូមអាម ខ្មោចព្រាយបិសាច ឬ អាបធ្មប់ជាដើម ដោយហេតុថាវាជាជំនឿមួយដែលមានតាំងពីបរមបុរាណកាលមកម៉្លេះ។
បើងាកទៅមើលអតីតតារាសម្ដែងជើងចាស់ថៃក្នុងរឿង «ចៅអើយយាយអាប» លោកស្រី Nam-Nguen Boonnak បច្ចុប្បន្នមានអាយុ ៨០ ឆ្នាំហើយនោះ លោកស្រី ធ្លាប់ជាតារាសម្ដែងតួអង្គអាបក្នុងរឿងថៃដ៏ល្បីមួយនេះ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយស្ទើរតែគ្រប់ស្រទាប់មហាជនសុទ្ធតែស្គាល់លោកស្រីជាតារាដែលមានទេពកោសល្យសម្ដែងខ្ពស់ ជាពិសេសភាពប៉ិនប្រសប់ក្នុងការសម្ដែងដើរតួជាយាយអាបក្នុងរឿងខាងលើ ពិតជាស័ក្តិសមឥតខ្ចោះតែម្ដង ។
ថ្មីៗ នេះលោកស្រី Nam-Nguen Boonnak បានអញ្ជើញចូលរួមកម្មវិធីមួយរបស់ថៃ តាមរយៈបទសម្ភាសលោកស្រីក៏បានបង្ហើបឱ្យដឹងផងដែរថា លោកស្រី មុននឹងចូលសម្ដែងរឿង «ចៅអើយយាយអាប» រូបគាត់ធ្លាប់បានជួបប្រទះនឹងអាបពិតប្រាកដ ខណៈដែលលោកស្រីធ្វើដំណើរចេញពីថតរឿងភាគមួយនៅពេលយប់។
លោកស្រីបន្ថែមទៀតថា ៖ «ស្ដាប់ទៅវាហាក់បីដូចជាមិនគួរជឿ ព្រោះគ្រប់ពេលដែលគាត់និយាយប្រាប់អ្នកដទៃ គេគ្រប់គ្នាតែងតែសើច មិនចាប់អារម្មណ៍ តែសម្រាប់រូបលោកស្រីផ្ទាល់ ពិតជាជឿមិនហ៊ានប្រមាថឡើយ ដោយហេតុថាលោកស្រីឃើញដោយផ្ទាល់ភ្នែករបស់លោកស្រី។ ទោះបីយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមិនជឿលើរឿងបែបនេះ គួរណាស់កុំប្រមាថ»៕