ផ្អែមល្ហែមៗ ទេព បូព្រឹក្ស បង្ហោះសារអន់ចិត្ត ងួន ចាន់ដេវីដ ស្រឡាញ់តែមាត់ ទង្វើសូន្យ
កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូប ចូលចិត្តច្រៀងបទបែបញាក់កន្ត្រាក់អារម្មណ៍ និង ថែមទាំងពូកែរាំគួរឱ្យសរសើរ ដែលនេះគឺជាភាពទាក់ទាញរបស់តារាស្រីរូបនេះ ។ លើសពីនេះទៀត បើនិយាយពី ទេព បូព្រឹក្ស អ្នកណាក៏ស្គាល់ដែរថានាងជាគូស្នេហ៍បណ្ដូលចិត្តរបស់តារាចម្រៀង ងួន ចាន់ដេវីត ហៅ ជី ដេវីត ម្ចាស់បទ «ញីកែងជើង» ផងដែរ ។
បើនិយាយពីគូស្នេហ៍មួយគូរនេះ ឃើញថាទៅណាមកណាតែងតែទៅទាំងគូ បណ្ដើរគ្នាយ៉ាងត្រសង និង តែងតែបង្ហោះនូវភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង ឃើញហើយពិតជាគួរឱ្យច្រណែនដល់ពួកគេទាំងពីរនេះណាស់ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ថ្មីៗនេះគេឃើញ ទេព បូព្រឹក្ស តារានិយមលែងពណ៌សក់រូបនេះ បានបង្ហោះរូបភាពជាមួយគូស្នេហ៍ ប៉ុន្តែលើកនេះហាក់ខុសប្លែកពីពេលមុនៗបន្តិច ដោយគេសង្កេតឃើញ ទេព បូព្រឹក្ស បានសម្តែងការអាក់អន់ស្រពន់ចិត្តទៅលើគូស្នហ៍របស់ខ្លួន ដោយនាងបានសរសេរថា៖ «ពាក្យថាស្រឡាញ់ស្រួលនិយាយណាស់ មែនអត់? ស្រឡាញ់តែទុកអូនចោលគ្រប់ពេល ស្រឡាញ់ណាស់ តែមិនសូវនិយាយគ្នា ទោះនៅជិតគ្នាក៏ដោយ ស្រឡាញ់ណាស់ តែចាប់ផ្តើមមានអារម្មណ៍ថាឆ្ងាយគ្នាសឹងគ្រប់ពេល ស្រឡាញ់ណាស់តែ នៅពេលដែលឈឺមិនដែលនឹងខ្វល់ ខ្វល់តែពីដំបូង ស្រឡាញ់ណាស់ តែរាល់ពេលដែលអូនខឹង គឺត្រូវតែមានហេតុផលខឹងអូនវិញ ស្រឡាញ់ណាស់ សឹងតែក្លាយជាអ្នកដទៃហើយ» ។