កប់សារី! តារាហង្សមាស ១០ ដួងនេះ ខ្លាំងទាំងច្រៀង ខ្លាំងទាំងសម្តែង
នៅក្នុងរង្វង់សិល្បៈក្រៅពីអាជីពជាអ្នកចម្រៀងល្បីល្បាញហើយ តារាទាំងនេះមានសមត្ថភាពពូកែសម្តែងរឿងបានល្អមិនធម្មតាដែរ ។ ថ្ងៃនេះយើងសូមលើកយកតារាចម្រៀងហង្សមាស ១០ ដួង ដែលពួកគេទាំងនោះមិនត្រឹមតែពូកែទាំងច្រៀនបានពីរោះនោះទេ ថែមទាំងពូកែទាំងសម្ដែងរឿងទៀតផង ។ តើតារាទាំងនោះមានអាយដលអ្នកណាខ្លះ?
១. តារាចម្រៀង សុគន្ធ និសា
ដូចដែលទស្សនិកជនធ្លាប់បានដឹងរួចមកហើយថា តារាស្រីសំឡេងពីរោះរូបនេះកន្លងមកធ្លាប់បានសម្ដែងរឿងភាគនៅក្នុងទូរស្សន៍ហង្សមាស គឺរឿង «សិសិរដូវក្នុងបេះដូង» និង រឿង« រាជនីភូមិគ្រឹះ» ជារឿងមួយដែលមានការគាំទ្រខ្លាំងពីទស្សនិកជនគ្រប់វ័យតែម្ដង ។
២. តារាចម្រៀង ឆន សុវណ្ណារាជ
ចំពោះលោក ឆន សុវណ្ណារាជ ក៏មិនខុសពី សុគន្ធ និសា ប៉ុន្មានដែរ ដែលរូបលោកបានសម្ដែងរឿងភាគទូរទស្សន៍ហង្សមាសនៅក្នុងរឿង «សិសិរដូវក្នុងបេះដូង» ថែមទាំងសម្ដែងជាតួឯករួមគ្នាជាមួយនឺងអ្នកនាង សុគន្ធ និសា ផងដែរ ។
៣. តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀងល្បីជាច្រើនឆ្នាំរូបនេះ ក៏មានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសផងដែរ ដោយលោកបានសម្ដែងនៅក្នុងរឿង «រាជនីភូមិគ្រិះ» ចំពោះរឿងនេះពិតជាមានការគាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើន ។
៤. តារាចម្រៀង ហ្សូណូ
ចំពោះលោក ហ្សូ ណូ វិញមិនត្រឹមតែមានសមត្ថភាពនៅក្នុងការច្រៀងប្រើសំឡេងស្រាលស្រទន់នោះទេ តែលោកក៏ជាតារាម្នាក់ដែលមានភាពប៉ិនប្រសប់នៅក្នុងការម្តែងមួយរូបផងដែរ ។ ជាក់ស្ដែងលោកបានចូលរួមសម្ដែងជារឿងភាគនៅក្នុងទូរទស្សន៍ហង្សមាសដែរ ដោយលោកសម្ដែងនៅក្នុងរឿង «រាជនីភូមិគ្រិះ» ជាតួអង្គសំខាន់មួយរូបផងដែរ ។
៦. តារាចម្រៀង សុខ ស្រីនាង
តារាដែលមានសក់ស្អាតរូបនេះក៏មានសមត្ថភាពសម្ដែងមិនធម្មតាដែរ នាងក៏មានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសគឺនៅក្នុងរឿង «រាជនីភូមិគ្រឹះ» ដូចតារាល្បីៗមួយចំនួនដែរ ។
៧. តារាចម្រៀង នី រតនា
បើនិយាយពីលោក នី រតនា វិញគ្រប់គ្នាច្បាស់ជាស្គាល់តែម្ដង ព្រោះលោកជាអតីតម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ១ មិនត្រឹមតែមានសំឡេងពីរោះ លោកក៏អាចសម្ដែងរឿងភាគបានល្អ ។ រឿងដែលលោកបានសម្ដែងនោះគឺ «រាជបុត្រកង្កែប» ក៏ជារឿងដែលបានចាក់បញ្ជាំងនៅស្ថានីយទូរទស្សន៍ហង្សមាសដូចគ្នា ។
៨. តារាចម្រៀង សួស វិហ្សា
ម្ចាស់បទ «គេមិនស្រឡាញ់យើងទេ» រូបនេះ ក៏មានសមត្ថភាពខ្ពស់នៅក្នុងការសម្ដែងរឿងផងដែរ ហើយរឿងដែលនាងបានសម្ដែងនោះគឹរឿង «រាជបុត្រកង្កែប» ដែលទេពកោសល្យរបស់នាងបានទាក់ចិត្តអ្នកទស្សនាយ៉ាងច្រើន ។
៩. តារាចម្រៀង វី ឌីណែត
ចំណែកឯកញ្ញា វី ឌីណែត វិញក៏មានភាពប៉ិនប្រសប់ណាស់ដែរ ទាំងក្នុងការច្រៀង និង ការសម្ដែង ហើយនាងក៏មានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសដែរ ដែលតារាចម្រៀងរូបនេះក៏មានវត្តមាននៅក្នុងរឿង «រាជបុត្រកង្កែប» ដូចគ្នាទៅនឹង លោក នី រតនា និង អ្នកនាង សួស វិហ្សា ដែរ ។
១០. តារាចម្រៀង រ៉េត ស៊ូហ្សាណា
ទោះបីជានាងជានៅក្មេង តែសមត្ថភាពរបស់នាងក៏ខ្លាំងពូកែណាស់ដែរ ជាក់ស្ដែងនាពេលថ្មីៗនេះគេឃើញតារាចម្រៀងរូបនេះបានសម្ដែងរឿងភាគដែលចាក់បញ្ចាំងនៅស្ថានីយទរទស្សន៍ហង្សមាស នោះគឺរឿងបែបកំប្លែង ហើយនាងក៏ជាតួឯកនៅក្នុងរឿងនោះដែរ ។ ចំណែកឯចំណងជើងវិញឮហើយមានអារម្មណ៍ថាចង់ទស្សនាតែម្ដង នោះគឺរឿង«ម៉ែក្មេងចេញពីឋានព្រះចន្ទ»៕