អតីតតារាស្រី ៣ រូប បញ្ចប់ជីវិតសិល្បៈ ក្លាយជាបងប្អូនថ្លៃស្រីយ៉ាងយល់ចិត្ត
លោកអ្នកប្រាកដជាបានដឹងមកហើយថា ក្រោយពីរៀបការ និង បញ្ចប់ជីវិតសិល្បៈហើយនោះ តារាស្រី ៣ ដួង គឺអតីតតារាចម្រៀង ផាន់ ម៉ូនីកា អេនជី និង អតីតតារាសម្តែង អ៊ឹម សុគន្ធា ត្រូវបានក្លាយទៅជាសាច់ថ្លៃហ្នឹងគ្នា ។
គេបានដឹងថា អតីតតារាសម្តែង អ៊ឹម សុគន្ធា បានបញ្ចប់ភាពនៅលីវក្រោយពីរៀបការជាមួយនឹងអតីតតារាសម្តែងប្រុសលោក គង់ រ៉ាយុទ្ធ ។ ក្រោយមកតារាសម្តែងអ៊ឹម សុគន្ធា ក៏បានក្លាយទៅជាសាច់ថ្លៃនឹងអតីតតារាចម្រៀងផលិតកម្មសាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បន្ទាប់ពីបានរៀបការជាមួយនឹងប្អូនប្រុសទី ២ របស់ស្វាមីអ្នកនាង ។ មិនបានប៉ុន្មាន អតីតតារាចម្រៀង អេនជី ឯនោះវិញ ក៏បានក្លាយទៅជាសាច់ថ្លៃក្នុងត្រកូលនោះដូចគ្នាដែរ បន្ទាប់ពីនាងបានរៀបការជាមួយនឹងប្អូនប្រុសពៅត្រកូល គង់ នេះ ។
ក្រោយពីបានក្លាយទៅជាសាច់ថ្លៃនឹងគ្នាហើយនោះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា អតីតតារាស្រីទាំង ៣ រូប ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំង ជាពិសេសក្លាយទៅជាអ្នកជំនួញស្រីក្នុងនាមជាភរិយា និង កូនប្រសារក្នុងត្រកូលមួយនោះ ។ ម្យ៉ាងវិញទៀត តារាស្រី ៣ រូបនេះ បានក្លាយទៅជាបងប្អូនថ្លៃស្រីល្អ ដែលស្រឡាញ់ និង យល់ចិត្តគ្នាយ៉ាងខ្លាំងទៀតផង ៕