បាច់ផ្កា សម្រាប់ម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំនេះ ធ្វើឡើងល្អឥតខ្ចោះ និង មានឈ្មោះយ៉ាងពីរោះ
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ កម្មវិធី Miss Universe Cambodia 2020 នឹងស្វែងរកឃើញម្ចាស់មកុដយ៉ាងពិតប្រាកដហើយ ។ ក្នុងនោះដែរ កាន់តែកៀកថ្ងៃមហាជនអ្នកគាំទ្រ ក៏រឹតតែអន្ទះសាចង់ដឹងថា បេក្ខភាពទាំង ២០ រូប តើរូបណានឹងក្លាយទៅជាកញ្ញាឯកក្នុងរាត្រីនោះ ?
យ៉ាងណាមិញ កាន់តែកៀកវេលារំភើបមកដល់ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលទៀតនោះ បាច់ផ្កាកិត្តិយសសម្រាប់ម្ចាស់មកុដ Miss Universe Cambodia 2020 នេះ ពិតជាប្លែកអស្ចារ្យជាងឆ្នាំមុនៗ ។
តាមរយៈការបង្ហោះលើផេកផ្លូវការរបស់ Miss Universe Cambodia បានបង្ហាញជាសាធារណៈហើយ នូវ បាច់ផ្កាកិត្តិយសសម្រាប់ម្ចាស់មកុដ ឆ្នាំ ២០២០ នេះ ដោយជាការធ្វើឡើងដោយល្អឥតខ្ចោះពីផ្ការំដួល ផ្កាបណ្ឌជាតិ (ផ្កាអប្សរា) និង ផ្កាផ្សេងទៀតច្រើន ។ បាច់ផ្កាសម្រាប់ម្ចាស់មកុដ Miss Universe Cambodia 2020 នេះ គឺមានឈ្មោះថា «បុស្បាបណ្ណជាតិ» ។
ក្នុងសារបញ្ជាក់អត្ថន័យ អមដោយរូបភាពបាច់ផ្កា «បុស្បាបណ្ណជាតិ» នេះដែរ ផេកផ្លូវការរបស់ Miss Universe Cambodia បានបង្ហាញថា «បុស្បាបណ្ណជាតិ ! ក្នុងបាច់ផ្កានេះយើងបានរួមបញ្ចូលជាមួយនឹងផ្ការំដួលជាផ្កាតំណាងជាតិ យើងក៏បានបន្ថែមផ្កាបណ្ណជាតិ (ផ្កាអប្សរា) ជាពិសេសយើងបានលម្អរជាមួយនឹងផ្កា peony ជាស្តេចស្រីនៃផ្កា ។ កាន់តែពិសេសយើងបានរចនាជើងទម្រផ្កា ជាលក្ខណ:ថូក្បាច់ត្របកឈូក ដែលជាក្បាច់ខ្មែរបុរាណឲ្យស័ក្តសមបំផុតសំរាប់ Miss Universe 2020។ Thank you Bosbaram»៕