ព្រះនាងតូច ចេនណា ញញឹមយ៉ាងទន់ភ្លន់ បញ្ចេញសម្រស់ស្អាតគ្រប់ប៉ុស្ដិ៍
ជារឿយៗ ព្រះនាងតូច នរោមត្តម ចេនណា តែងតែបង្ហាញ និង ចែករំលែកពីវប្បធម៌ អរិយធម៌ ក៏ដូចជាសិល្បៈដ៏ល្អឥតខ្ចោះរបស់ប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសនានា តាមរយៈការផលិតបទចម្រៀង និង ការរំលេចព្រះកាយក្នុងសម្លៀកបំពាក់ប្រពៃណីជាដើម ។
ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា ព្រមជាមួយនឹងទេពកោសល្យផ្នែកសិល្បៈតាំងពីតូច កន្លងមកព្រះនាងតូច នរោត្តម ចេនណា តែងតែទទួលបាននូវការកោតសរសើរពីសំណាក់ប្រជារាស្រ្តទាំងចាស់ទាំងក្មេង ជាពិសេសនៅពេលដែលព្រះនាងតូច បង្ហោះរូបថតថ្មីៗនៅលើបណ្ដាញសង្គម គឺតែងមានពាក្យលើកសរសើរទៅលើស្ទីលដ៏ប៉ិនប្រសប់នៃការថតរូប និង ស្នាមញញឹមដ៏ទន់ភ្លន់សមជានារីខ្មែររបស់ព្រះនាង ។
ភាពស្រស់ស្អាតរបស់ព្រះនាងតូច ចេនណា កំពុងផ្ទុះការលើកសរសើរពីអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីព្រះនាង បង្ហោះរូបថ្មីៗប៉ុន្មានប៉ុស្ដិ៍ដូចខាងក្រោម ៖