សម្រស់បុប្ផាមណ្ឌលគីរី យ៉ង់ ស្រីនីត ធ្វើឱ្យតារាកំប្លែង វ៉ាន់ នីឡា ទប់ចិត្តមិនបាន រហូតនិយាយបែបនេះ!
ថ្មីៗនេះ កុមារី យ៉ង់ ស្រីនីត កាន់តែត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការសរសើរលើរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាងជាថ្មី បន្ទាប់ពីកុមារីមកពីខេត្តមណ្ឌលគីរីរូបនេះ តុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីកូនក្រមុំយ៉ាងស្រស់សមសួន ប្លែកភ្នែកខ្លាំងបំផុត ។
ទន្ទឹមនឹងពាក្យលើកសរសើរពីសំណាក់មហាជនយ៉ាងច្រើនព្រោងព្រាតហើយនោះ ក្នុងនោះគេឃើញតារាកំប្លែង វ៉ាន់ នីឡា កូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ ក៏ទប់ចិត្តមិនបាន យករូបថតនាងបង្ហោះនៅលើគណនីអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន ព្រមជាមួយពាក្យសម្ដីរៀបរាប់ពីសម្រស់សឹងតែឥតទាស់របស់ ស្រីនីត ពេលឃើញនាងតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីកូនក្រមុំខ្មែរ ។
តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានលើកឡើង «ភ្នែកមុត ច្រមុះស្រួច សម្បុរ Brown skin ស្អាតណាស់ ជូនពរអូនសំណាងល្អ» ។ នេះជាពាក្យចេញពីចិត្តឥតលាក់លៀមរបស់តារាកំប្លែងខាងលើ ទៅកាន់ ស្រីនីត ៕
រូបភាព៖ ប្រសិទ្ធសិរី សំអាងការ