ប្រសើរណាស់! ស្រីនីត ទទួលបានការងារថតសម្អាងការ នៅថ្ងៃត្រង់នេះទៀតហើយ!
បន្ទាប់ពីនាយ ពាក់មី បានប្រកាសចង់ទាក់ទងកុមារី យ៉ង់ ស្រីនីត ក្មេងស្រីសម្បុរស្រអែមស្រស់នៅខេត្តមណ្ឌលគីរី ឱ្យមកថតកុនជាមួយ ពេលនេះនាងនាងបានឡើងមកដល់ភ្នំពេញ និង បានទៅដល់ផ្ទះនាយ ពាក់មី ហើយ ។
បើតាមការបង្ហោះរបស់តារាកំប្លែងនាយ ពាក់មី នៅប៉ុន្មាននាទីមុននេះបានឱ្យដឹងថា លោកឱ្យកុមារីខាងលើ សម្រាកនៅផ្ទះលោកក្នុងបន្ទប់ជាមួយកូនស្រីលោក ហើយកូនស្រីរបស់តារាកំប្លែងល្បីឈ្មោះនេះ នឹងជូន ស្រីនីត ទៅថតសំអាងការនៅថ្ងៃត្រង់នេះទៀត ។
នាយ ពាក់មី រៀបរាប់ថា «ជំរាបសួរ យាយតាអុំពូមីងបងប្អូន ហូបបាយហេីយស្រីខួច ជូនស្រីនីតទៅថតសម្អាងការ»៕