ម៉ា នីកា ត្រូវអនាគតស្វាមីធ្វើរឿងយ៉ាងពិសេសដាក់ ក្នុងថ្ងៃកំណើត (វីដេអូ)
សម្រាប់ខួបកំណើតឆ្នាំនេះហាក់ខុសប្លែកពីឆ្នាំមុនៗ ដោយតារាសម្តែងរូបស្រស់ ម៉ា នីកា ទទួលបានការ Surprise នំខួបកំណើតពីសំណាក់ក្រុមគ្រួសារ ជាពិសេសអនាតគតស្វាមីដល់បន្ទប់គេងតែម្តង។
ខួបកំណើតឆ្នាំនេះ ម៉ា នីកា ទទួលបាននំខួបកំណើតជាច្រើនពីសំណាក់បងស្រី និង ក្រុមគ្រួសារ ជាពិសេសតារាសម្តែងលោក ឡោ វណ្ណារ័ត្ន ហៅ ចន ដែលជាអនាគតស្វាមីដែលបាន Surprise នំខួបកំណើតយ៉ាងស្រស់ស្អាត មើលទៅពិតជារ៉ូមែនទិកតែម្តង ។
ក្នុងនោះ លោក ចន ជាគូដណ្តឹងបានបង្ហាញនូវពាក្យពេចន៍ជូនពរយ៉ាងផ្អែមល្ហែមថា «រីករាយថ្ងៃ កំណេីត អនាគតប្រពន្ធបងជូនពរឱ្យអូនមានសុខភាពល្អ មានការងារ និង លុយចូលច្រេីនៗ សម្រស់ កាន់តែស្អាត ប៉ងប្រាថ្នាអ្វីៗឱ្យសម្រេចដូចបំណងណានិង ជូនពរឱ្យដៃអូនឆាប់ជាដូចដេីមណា»។ ក្នុងនោះ ក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងថ្ងៃពិសេសនេះផងដែរ ។
ថ្វីដ្បិតមិនទាន់រៀបការតាមប្រពៃណីខ្មែរក៏ពិតមែនតែ ម៉ា នីកា និង គូដណ្តឹងមើលទៅពិតជាល្អូកល្អើនជាខ្លាំង ដោយក្នុងនោះអ្នកទាំងពីរ បានហៅគ្នាថាជាប្តីប្រពន្ធយ៉ាងពេញៗមាត់ទៅហើយ។ បើតាមគម្រោងអ្នកទាំងពីរ នឹងចូលរោងការនៅក្នុងដើម ឆ្នាំ ២០២១ ខាងមុខនេះ ដោយគ្រោងអញ្ជើញភ្ញៀវជាអ្នកក្នុង និង ក្រៅរង្វង់សិល្បៈប្រមាណជា ៩០តុ ទៀតផង។
ចង់ដឹងថា ម៉ានីកា និង គូដណ្តឹងផ្អែមល្ហែមបែបណា ទៅមើលវីដេអូខាងក្រោម៖
រូបថត ៖ ហ្វេសប៊ុក