ប៉ុន្មានសន្លឹករបស់ អៀ ម៉េងលិ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ព្រើត
ជាមួយនឹងរូបសម្រស់ស្រស់ស្អាត អៀ ម៉េងលិ ក៏ជាតារាស្រីដែលនិយមលេងខ្លួនបែបសិចស៊ីដោយមិនកំណាញ់អ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះតារាវ័យក្មេងរូបនេះបានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកដែលមើលទៅពិតជាទាក់ទាញមិនធម្មតាឡើយ ។
មានអ្នកគាំទ្រមិនតិចទេលាន់មាត់សរសើរពីសម្រស់របស់តារាសម្តែង អៀ ម៉េងលិ ដោយមានការលើកឡើងថា ស្អាតគ្មានទាស់ ជាពិសេសដើមទ្រូងដ៏ទ្រលុកទ្រលន់មើលទៅពិតជាសិចស៊ីជាខ្លាំង ។ បច្ចុប្បន្ននេះ អៀ ម៉េងលិ មានគូស្នេហ៍ហើយ ដែលនាងអះអាងថាជាបុរសដែលល្អសម្រាប់នាងរហូតនាងធីបចោលបុរសអ្នកមានទ្រព្យជាច្រើន ។
សម្រាប់ឆ្នាំ ២០២០ នេះ អៀ ម៉េងលី ក៏ក្តោបបានតំណែងជាអ្នកតំណាងឱ្យផលិតផលសម្រស់មួយ ដោយទទួលបានតម្លៃខ្លួនគួរសម តែសម្រាប់ការថតរឿងនានាស្រីស្អាតរូបនេះហាក់មិនសូវរវីរវល់ប៉ុន្មានឡើយ ៕