សាន សុម៉ាលី នៅតែស្អាតតែ ការងារសិល្បៈនៅទ្រឹង!
បើទោះបីមានវ័យជ្រេបន្តិចមែន តែគេសម្គាល់ឃើញសម្រស់របស់តារាសម្តែង សាន សុម៉ាលី នៅតែស្រស់ស្អាតមិនប្រែប្រួលប៉ុន្មានឡើយ តែយ៉ាងណាការងារសិល្បៈរបស់នាងហាក់មិនសូវមានទីផ្សារ ប៉ុន្មានឡើយ ។
គេចាំបានថា សាន សុម៉ាលី ជាតារាសម្តែងដែលមានទាំងសម្រស់ ទេពកោសល្យតាំងពីពេលនាងចាប់ផ្តើមមាន ឈ្មោះបោះសម្លេងក្នុងពិភពសិល្បៈមកម្ល៉េះ។ អ្វីដែលទស្សនិកជនចាំមិនភ្លេច សាន សុម៉ាលី ធ្លាប់ដើរជាតួឯកនៅក្នុងរឿង «កាកី » ដែលកាលណោះប្រជាប្រិយភាពរបស់ នាងស្ទុះឡើងជាខ្លាំង តែក្រោយពីមានតារាស្រករក្រោយលេចមុខជាបន្តបន្ទាប់ សាន សុម៉ាលី ហាក់ ឃ្លាតឆ្ងាយពីអាជីពមួយនេះ។ យ៉ាងណាមិញ ថ្មីៗនេះនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ស៊ីធីអិន តែមានការសរសើរពីសម្រស់របស់ សាន សុម៉ាលី ថានៅតែស្អាតដដែល គ្រាន់រាងមានសាច់ជាងមុនបន្ដិច។
គួរឱ្យដឹងថា សាន សុម៉ាលី ក៏ជាតារាសម្តែងដែលចូលចិត្តការលេងខ្លួនបែបសិចស៊ី ជាពិសេស បញ្ចេញដើមទ្រូងធំ ទ្រលុកទ្រលន់មិនណយទេ។ ទោះមានវ័យកាន់តែច្រើន តែសម្រាប់រឿងស្នេហារបស់តារាសម្តែងរូបនេះ ហាក់នៅស្ងប់ស្ងាត់ ខណៈតារាប្រឡូកដំណាលនាងមានកូនប្រលែងលេងគ្រប់គ្នាទៅហើយ៕
រូបថត ៖ ហ្វេសប៊ុក