បន្ទាប់ពីបងស្រីរបស់ខ្លួនត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២០ កន្លងទៅនេះ អ្នកនាងទ្រី ដាណា ដែលជាគូភាគីទំនាស់បានបង្ហោះសារមួយទាំងឈឺចាប់ថា៖ «ការឈឺចាប់ដែលគ្មានអ្នកយល់ និង រងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការច្រណែន ឈ្នានីស វាត្រូវដល់ពេលហើយ អរគុណសន្តិភាព»។
បន្ថែមពីលើនេះ អ្នកនាងបានបង្ហោះវីដេអូ រៀបរាប់ទាំងទឹកភ្នែក ក្នុងវីដេអូមួយលើបណ្ដាញសង្គមតិកតុកថា ៖ «មានរឿងអីម៉េចមិននិយាយគ្នាទៅ ចាំបាច់បរិហារកេរ្ដិ៍គ្នាលើប្រព័ន្ធហ្វេសប៊ុក ឱ្យគេដឹង ឱ្យគេយល់ច្រលំលើខ្ញុំ សួរថាខ្ញុំខុសអី? មានការអ្វីម៉េចក៏មិននិយាយជាមួយអ្នកខ្ញុំ ជេរខ្ញុំទៅ វាយខ្ញុំដល់ផ្ទះ ខ្ញុំទទួល ចង់ជាន់ពន្លិចខ្ញុំ ទាំងខ្ញុំខំកសាងកេរ្ដិ៍ឈ្មោះខ្ញុំ តាំងពីដើម ខ្ញុំរកស៊ីតាំងពីបាតដៃទទេ ខ្ញុំសាងល្អ មិនមែនទើបតែបងប្អូន ឃើញខ្ញុំក្នុងប្រព័ន្ធអនឡាញទេ គាត់ដែលជាបងស្រីខ្ញុំ គាត់ស្គាល់ខ្ញុំច្បាស់ណាស់ ចុះហេតុអ្វី បានគាត់ធ្វើបែបហ្នឹង?»។
យ៉ាងណាមិញ នៅក្នុងដំណើររឿងរ៉ាវជម្លោះរវាងក្រុមគ្រួសារអ្នកនាង ទ្រី ដាណា អ្វីដែលចាប់អារម្មណ៍ថ្មីមួយទៀត ដែលមហាជនកំពុងតែតាមដាន គឺត្រង់វីដេអូផ្សេងមួយទៀត ដែលថៅកែពេជ្រ ទ្រីដាណា បានព្រមានទៅកាន់បុគ្គលមួយចំនួនដែល ចង់ពាក់ព័ន្ធលើរឿងជម្លោះគ្រួសារអ្នកនាង ដោយធ្វើសកម្មភាពឡាយវីដេអូ ឬ ថតរូបផ្សេងៗថា ៖ « វីដេអូនេះតាំងពីយប់
ដូចនេះចាប់ពីម៉ោងនេះតទៅ ខ្ញុំគិតថាអ្នកដែលថតរូបហ្នឹងឡាយឆ្វេកឆ្វាចបន្តទៀត ខ្ញុំនឹងគិតថាអ្នកនោះមានចេតនាមិនល្អដូចនេះ ខ្ញុំនឹងសុំចាត់វិធានការតាមផ្លូវច្បាប់ហើយ ផ្ញើសារទៅកាន់អ្នកដែលចង់ ពាក់ព័ន្ធក្នុងរឿងនេះ នេះជាសារជូនដំណឹង កុំឱ្យថាខ្ញុំធ្វើទៅមិនបានប្រាប់មុន សូមអរគុណ។ បញ្ចាក់: ចាប់ពីម៉ោង ៥ និង ៤២ នាទីនេះតទៅ បើខ្ញុំឃើញមានសកម្មភាពទៀត កុំថាខ្ញុំអាក្រក់ នេះខ្ញុំជូនដំណឹងហើយ នៅឱ្យសុខរៀងៗខ្លួនទៅគឺល្អបំផុត រឿងបងប្អូនខ្ញុំ ខ្ញុំចេះដោះស្រាយហើយ សូមអរគុណ»។
គួរឱ្យដឹងថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ។
ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការយល់ព្រមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានប្រគល់អ្នកនាង ទ្រី សុផានិត ទៅឲ្យក្រុមគ្រួសារវិញ ដើម្បីពិនិត្យព្យាបាលជំងឺរហូតជាសះស្បើយ ទើបបន្ដនីតិវិធី ក្រោយអ្នកនាង ទ្រី សុផានិត ដួលសន្លប់ពេលបញ្ជូនដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ៕