ទម្លាយឈ្មោះឈុតតំណាងជាតិទាំង ២០ ក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំនេះ ទាំងពីរោះ និងមានអត្តន័យ
កាលពីរាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាវគ្គប្រកួតបឋមនៃកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe 2020 ដោយពីកម្មវិធីបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការបង្ហាញចេញរបស់បេក្ខនារីទាំង ២០ រូប ជាពិសេសនោះគឺការបង្ហាញក្នុងឈុតតំណាងជាតិដ៏ស្រស់ស្អាតទាំង ២០ ឈុត ដែលគ្រងដោយបេក្ខនារីបវរកញ្ញាយើងនោះ ។
ជាមួយឈុតតំណាងជាតិទាំង ២០ ដែលគ្រងដោយបេក្ខនារីបវរកញ្ញាទាំង ២០ រូបនោះ ពិតជាបានទាញនូវចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រយ៉ាងច្រើន ព្រោះតែឈុតទាំងអស់គឺមានលក្ខណៈស្រស់ស្អាត ល្អល្អះ បង្ហាញពីអត្តសញ្ញានៃទម្រង់សម្លៀកបំពាក់ខ្មែរ ដែលស្ថិក្នុងរូបភាពច្នៃប្រឌិតខ្ពស់របស់អ្នកច្នៃម៉ូដខ្មែរ ។
ការច្នៃឡើងនូវឈុតទាំង ២០ នោះ សុទ្ធតែបានបំផុសគំនិតចេញពីទម្រង់សម្លៀកពាក់ខ្មែរពីបុរាណ ដែលយើងអាចឃើញនៅតាមជញ្ជាំងប្រាសាទខ្មែរជាច្រើននោះ ជាមួយនឹងការប្រសិទ្ធនាមឈ្មោះទៅតាមទម្រង់ និង ច្នៃប្រឌិតផងដែរ ។ ខាងក្រោមនេះ គឺជាឈុតតំណាងជាតិខ្មែរទាំង ២០ ដែលគ្រងដោយបេក្ខនារីទាំង ២០ រូប ក្នុងកម្មវិធី Miss Universe Cambodia 2020 ជាមួយនឹងឈ្មោះឈុតនីមួយៗ ៖
១-ឈុត ខត្តិយៈក្សត្រីបាពួន ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយលោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង
២-ឈុត នារីទាំងវេឡាំង ៖ រចនាដោយក្រុមច្នៃម៉ូតវ័យក្មេង Lu Lus និង P’derm Fashion
៣-ឈុត កូម៍ៈ (អណ្ដើកហ្លួង) ៖ រចនាដោយលោក ប៉ែន តារាឡាក់គី និង លោក សុខ ថេន
៤-ឈុត រាជេន្ទ្រលក្ស្មី យសោធរៈ ៖ កាត់ដេរឈុតដោយនារសារកាត់ដេរ រចនាឈុតដោយ ក្រុមទេពនិករ គូររូបដោយ ចន សុវណ្ណឌី
៥-ឈុត មុន្នីមេខលា ធីតារក្សាដែនសមុទ្រ ៖ ច្នៃម៉ូដ និង ដំឡើងដោយ លោក ស្ករគ្រាប់
៦-ឈុត ទេពរួបរួម ៖ ច្នៃម៉ូដ និង ដំឡើងដោយ លោក មាឃ គួន
៧-ឈុត បទុមអប្សរសួគ៌ ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយលោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង
៨-ឈុត ទេវីមាណវីភុជង្គនាគ ៖ កាត់ដេរឈុតដោយនារសារកាត់ដេររចនាឈុតដោយ ក្រុមទេពនិករ គូររូបដោយ ចន សុវណ្ណឌី
៩-ឈុត ព្រះនាងរំសាយសក់ ៖ កាត់ដេរឈុតដោយនារសារកាត់ដេររចនាឈុតដោយ ក្រុមទេពនិករ គូររូបដោយ ចន សុវណ្ណឌី
១០-ឈុត នាងបុទុមវត្តី ៖ ច្នៃម៉ូដ និង ដំឡើងដោយលោក ស្ករគ្រាប់ និង Zuperior
១១-ឈុត ព្រះម៉ែធរណី ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយលោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង
១២-ឈុត សត្វត្រយ៉ងយក្ស ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយ ក្រុមសម័យនិមិត្ត Sponsored by ម្ចាស់ផលិតផល Vitc wow
១៣-ឈុត អប្សររង្សី ហង្សគាមិនី តន្ត្រីព្រហ្មលោក ៖ រចនាក្រុម ស្រមោល Fashion & Creative សហការជាមួយ ភួងមាល័យបាយសីខ្មែរ
១៤-ឈុត នាងកែវមនោរាហ៍ ៖ ច្នៃម៉ូដ និង ដំឡើងដោយ លោក ស្ករគ្រាប់
១៥-ឈុត អច្ឆរិយៈអង្គរសន្តិភាព ៖ រចនាដោយលោក Ma Bee
១៦-ឈុត មច្ឆានុ ៖ ច្នៃម៉ូដដោយ សុផល កាត់ដេរ
១៧-ឈុត នាងសីតាថ្វាយអគ្គី ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយលោក ដេត វណ្ណ ដូ
១៨-ឈុត រាជនីឦសានបុរៈ ៖ ច្នៃម៉ូដ និង ដំឡើងឈុតដោយលោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង
១៩-ឈុត នាងវិមានច័ន្ទ ៖ រចនាម៉ូដដោយ លោក សី ពិសិទ្ឋ គូររូបដោយ លោក យស បូរ៉ា ដំឡើង និង តែងកាយដោយ លោក សី ពិសិទ្ឋ
២០-ឈុត រាជនីក្រមាខ្មែរសាមគ្គី ៖ ដំឡើងដោយក្រុមហ៊ុនរតនទេព្ពី RNP និង សំអាងការកុលាបសត្បូងឃ្មុំ
ប្រភពរូប៖ Miss Universe Cambodia