គួរឱ្យសរសើរ ពិធីបង្កក់កូនស្រី សួស វីសា បានរៀបចំការពារកូវីដ ១៩ ល្អណាស់សម្រាប់ភ្ញៀវនៅល្ងាចនេះ!
ក្រោយមានកូនជាចំណងដៃ ជីវិតប្តីប្រពន្ធរបស់ សួស វីសា និងលោក ថមមី ជាស្វាមីកាន់តែមានក្តីសុខជាខ្លាំង ហើយជារឿយៗគេតែងឃើញរូបភាពជាលក្ខណៈគ្រួសាររបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះផុសលើបណ្តាញសង្គម ដែលតាមរយៈនេះបានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយសម្រាលកូនស្រីបាន ១ ខែរួចមក នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ សួស វីសា និង ស្វាមី បានរៀបចំពិធីចេញខែកូនដំបូងរបស់ខ្លួន ដោយពិធីមានលក្ខណៈធំដុំបំផុត ។ បើតាមលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា នៅក្នុងកម្មវិធីនារសៀលនេះ តារាចម្រៀង សួស វីសា បានត្រៀមរៀបចំទទួលភ្ញៀវចំនួន ៣០ តុ នៅបុរីជីបម៉ុងលែន ផ្លូវឯកឧត្តម ជា សុផារ៉ា ។
ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា ក៏បានឱ្យដឹងទៀតថា កូនស្រីរបស់តារាសម្តែង ថមមី និង ចម្រៀង សួស វីសា ដែលមានឈ្មោះ ថង សាម៉ូលីណា កាលពីព្រឹកមិញនេះ ទទួលបានចំណងដៃ ៥ ម៉ឺនដុលារ ក្នុងពិធីសូត្រមន្តបង្កក់សិរីនេះ ។
សម្រាប់ការរៀបចំត្រៀមទទួលភ្ញៀនេះ តារាចម្រៀង សួស វីសា ក៏បានបង្ហាញឱ្យដឹងដែរថា ក្នុងពិធីនោះក៏មានការការពារទប់ស្កាត់ជាមួយមេរោគកូវីដ ១៩ ផងដែរ ដោយរៀបចំមានម៉ាស៊ីនកម្ចាត់សម្លាប់មេរោគ និង មានអាល់កុល ជែលបាញ់លាងសម្អាតដល់ភ្ញៀវកិត្តិយស ក្រោមពាក្យស្លោកការការពារប្រសើរជាងការព្យាបាល ៕