ដឹងច្បាស់ហើយ! អាន គុណកូឡា នឹងដឹកដៃអនាគតភរិយា ចូលរោងជ័យថ្ងៃនេះ
អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អាន គុណកូឡា បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ក្រោយពីស្ងាត់ៗ លោកបានបង្ហាញរូបភាព Pre Wedding ជាមួយអនាគតភរិយាដ៏ ស្រស់ស្អាតម្នាក់ ។ ជាមួយនឹងការអបអរសាទរដល់លោក អាន គុណកូឡា ក៏មានការចង់ដឹងពីសំណាក់អ្នកគាំទ្រថា តើតារាចម្រៀងរូបនេះ នឹងត្រូវចូលរោងការនៅពេលណា?
នៅប្រមាណជាងមួយខែទៀតឯណោះ លោក អាន គុណកូឡា នឹងបញ្ចប់ភាពនៅលីវ ដែលតាមគម្រោង លោក នឹងចូលរោងការនៅក្នុងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ ខណៈនេះ លោកកំពុងមមាញឹកអញ្ជើញភ្ញៀវ ដែលភាគច្រើនជាអ្នកនៅក្នុងរង្វង់សិល្បៈតែម្តង។
ក្នុងនោះក៏មានការបង្ហើបថា ពិធីមង្គលរបស់លោក អាន គុណកូឡា ក៏គ្រោងរៀបចំអធិកអធមមិនធម្មតាដែរ ដើម្បីឱ្យស័ក្តិសមទៅនឹងកិត្តិយសគ្រួសារទាំងសងខាង។ យ៉ាងណាមិញ ក្រៅពីទទួលបាននូវការអបអរដល់ លោក អាន គុណកូឡា ហើយក៏មានការសរសើរថា អនាគតភរិយា អាន គុណកូឡា ពិតជាស្រស់ស្អាតខ្លាំងណាស់ ។
គួរឱ្យដឹងថា អាន គុណកូឡា ជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំង ពេលដែលលោកចាប់ផ្ដើមអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្ម M តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់មិនសូវមានសកម្មភាពសិល្បៈនោះទេ ៕
រូបថត ៖ ហ្វេសប៊ុក