ដោយសារហេតុផលមួយនេះទើប ស៊ិន ឧត្តមផល្លា លែងហ៊ានបង្ហោះរូប
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបាត់មុខតារាចម្រៀង ស៊ិន ឧត្តមផល្លា ពីការច្រៀងនៅក្នុងកម្មវិធីនានា សូម្បីតែនៅក្នុងបណ្តាញសង្គម ក៏នាងមិនដែលបង្ហាញរូបភាពដូចមុនដែរ តែថ្មីៗនេះ តារាចម្រៀងរូប នេះបានប្រាប់ពីមូលហេតុដែលនាងមិនហ៊ានបង្ហាញរូបភាពជាចំហដូចមុនទៀតទេ ។
ស៊ិន ឧត្តមផល្លា បានសារភាពថាមូលហេតុនាងខកខានក្នុងការបង្ហាញរូបភាពថ្មីៗដល់អ្នកគាំទ្រដូចមុន ដោយសារពេលនេះនាងឡើងទម្ងន់ច្រើនរហូតដល់ទៅ ១០ គីឡូឯណោះ ទើបពេលនេះនាងព្យាយាមសម្រក យករាងពីមុនមកវិញ ដែលមានទាំងការហាត់ប្រាណ និងតមអាហារជាដើម។
ការលើកឡើង របស់ ស៊ិន ឧត្តមផល្លា បានធ្វើឱ្យមិត្តភក្តិនៅក្នុង និង ក្រៅសិល្បៈឆ្ងល់ថា មូលហេតុអ្វីនាងបណ្តោយឱ្យ ឡើងទម្ងន់ច្រើនដល់ថ្នាក់នេះ តែតារាចម្រៀងរូបនេះប្រាប់ថា នាងឡើងទម្ងន់ដោយសារទទួលទានថ្នាំ តែក្នុងនោះនាងមិនបានប្រាប់ថាជាថ្នាំប្រភេទអ្វីឡើយ ។
គួរឱ្យដឹងថា ស៊ិន ឧត្តមផល្លា នឹងបង្ហាញមុខក្នុងសិល្បៈ ក្រោយពីនាងយករូបរាងពីមុនមកវិញ។ គេចាំបានថា មួយរយៈមុន ស៊ិន ឧត្តមផល្លា បានចំណាយពេលវេលាទៅបួស ដើម្បីសងគុណម្តាយ។ ក្នុងនោះ ក៏មានការសរសើរដល់រូបនាង ដែលសុខចិត្តកោរសុខដ៏ស្រស់ស្អាតរបស់ខ្លួន ដើម្បីបួសសងគុណម្ដាយទៀតផង។ ត្រលប់មកជាថ្មី ស៊ិន ឧត្តមផល្លា មានទីផ្សារទូលាយមិនធម្មតាឡើយ ដោយនាងក្តោបបានការថតរឿងភាគទូរទស្សន៍ជាច្រើននិងការចេញច្រៀងនៅតាមកម្មវិធីទូរទស្សន៍ និង កម្មវិធីនានាផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក