ក្រោយរៀបការលើកទី២ ចេន្នី ចាត់ទុកស្វាមីជាមិត្តភក្ដិដ៏ល្អបំផុតរបស់នាង
បន្ទាប់ពីរៀបការ និង ទទួលបានកូនស្រីឈ្មោះ Nola ជាចំណងដៃអាពាហ៍ពិពាហ៍រួចមក គេសង្កេតឃើញគូស្នេហ៍តារាថៃនាង ចេន្នី តៀនស៊ូផាវ៉ាន់ និង លោក Mickey កាន់តែស្រឡាញ់យល់ចិត្តគ្នាខ្លាំងលើសដើម ។
ជារឿយៗនៅលើបណ្តាញសង្គម IG អ្នកគាំទ្រតែងតែសង្កេតឃើញគូស្នេហ៍តារាថៃនេះ បង្ហាញពីផ្អែមល្ហែម និង សុភមង្គលក្នុងគ្រួសារដល់អ្នកគាំទ្របានឃើញ ហើយក្នុងនោះដែររាល់កម្មវិធីពិសេសម្តងៗ ពួកគេក៏តែងតែបង្កើតកម្មវិធីពញ្ញាក់អារម្មណ៍ដល់គ្នាថែមទៀត ធ្វើឱ្យមានកោតសរសើរយ៉ាងខ្លាំង ។
ជាក់ស្តែងនៅថ្ងៃខួបកំណើតរបស់ Mickey ជាស្វាមីកាលពីថ្មីៗនេះ តារាស្រីថៃនាង ចេន្នី បានពញ្ញាក់អារម្មណ៍ស្វាមីជាទីស្រឡាញ់ខ្លួន ជាមួយនឹងពាក្យជូនពរបង្ហោះលើបណ្តាញសង្គម IG ដែលធ្វើឱ្យ Mickey ជាស្វាមីរំភើបមិនស្ទើរឡើយ ។ នាង ចេន្នី បានសរសេរសាររៀបរាប់ជាភាសាអង់គ្លេសថា «Happy birthday to my hubby, my one true love & very best friend» ដែលមានន័យជាភាសាខ្មែរថា «រីករាយខួបកំណើតប្តីសម្លាញ់ ស្នេហាពិតរបស់ខ្ញុំ និង ជាមិត្តល្អបំផុតរបស់ខ្ញុំ» ។
នៅពីក្រោមសាររបស់តារាស្រី ចេន្នី នោះដែរ គេក៏បានឃើញមានអ្នកគាំទ្រជាច្រើនបានចូលរួមជូនពរខួបកំណើត Mickey ជាច្រើន និង ក្នុងនោះដែរក៏មានការជូនពរឱ្យគូស្នេហ៍ខុសវ័យមួយគូនេះ ទទួលបានសុភមង្គលជារៀងរហូតថែមទៀតផង ៕