ក្រោយសម្រាលកូនដំបូង ប្រាសាទ ដាវីន គ្រងឈុតកូនក្រមុំប្រពៃណីយ៉ាងស្អាត
រយៈពេលជិត ៤ ខែ មកហើយ ដែលតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន បានសម្រាលបានកូនស្រីយ៉ាងស្រស់ស្អាតមួយរូប ជាចំណងដៃអាពាហ៍ពិពាហ៍នឹងស្វាមីជនជាតិបរទេស ។
ក្នុងនោះ ក្រោយពីបានសម្រាលកូនមិនបានប៉ុន្មានផង អ្នកម្តាយដ៏ស្រស់ស្អាតរូបនេះ ក៏បានចាប់ផ្តើមបង្ហាញខ្លួនសារជាថ្មីក្នុងវិស័យសិល្ប តាមរយៈការថតរូបបង្ហាញឈុតសម្លៀកបំពាក់ ទាំងបុរាណ និង សម័យផងដែរ ។
ជាក់ស្តែង ថ្មីៗនេះ ប្រាសាទ ដាវីន បានបង្ហាញវត្តមានក្នុងឈុតប្រពៃណីបុរាណសារជាថ្មីម្តងទៀតហើយ ដែលមើលទៅកាន់តែស្រស់ស្អាតដូចដើម ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ទោះនេះមិនមែនជាលើកទីមួយដែល នាងបានគ្រងក្នុងឈុតកូនក្រមុំប្រពៃណីក៏ពិតមែន ប៉ុន្តែ ប្រាសាទ ដាវីន នៅតែទាក់ភ្នែកគ្រប់រូបភាពដែលនាងបង្ហាញដល់មហាជនអ្នកគាំទ្រ ៕