អេឡិចហ្សូរ៉ា មើលទៅស្រឡាញ់កូនស្រីដំបូងស្ទើរលេប បីបមសើចលេងកក្អឹក (វីដេអូ)
វត្តមានរបស់នាងអូនស្មាយ ឬមានឈ្មោះពេញថា ហ្សូតា ម៉ីហាណា ដែលគេស្គាល់ច្បាស់ជាដំណក់ឈាមដំបូងរវាងតារាសម្ដែងប្រុសរូបសង្ហា ចន អេឡិចហ្សូរ៉ា និង ឌី សូនីតា ត្រូវបានមិត្តភក្ដិ ក៏ដូចជាមហាជនជាច្រើនចូលរួមអបអរសាទរ និង ស្រឡាញ់ចូលចិត្ត ព្រោះតែមុខមាត់ ច្រមុះ ថ្ពាល់ស្អាតដូចកូនកាត់របស់គេ ។
ងាកទៅមើលលោក អេឡិចហ្សូរ៉ា ដែលជាលោកប៉ាថ្មីថ្មោងវិញ មើលទៅពិតជាស្រឡាញ់កូនស្រីស្ទើរលេប ដោយចាប់តាំងពីនាងតូច ស្មាយ សម្រាលចាកចេញពីផ្ទៃម្ដាយមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះភ្លាម លោកបង្ហាញអារម្មណ៍រំភើប សប្បាយចិត្តជាពន់ពេក ព្រមទាំងថតរូបបង្ហោះលើបណ្ដាញសង្គមសឹងតែមិនលស់ថ្ងៃ ។
តួយ៉ាងថ្មីៗនេះ អេឡិចហ្សូរ៉ា ទើបតែបង្ហោះវីដេអូថ្មីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពស្រឡាញ់កូនស្រីស្ទើរលេប ដោយការលើកបីបមថ្នាក់ថ្នម ប្រលែងលេងជាមួយកូនស្រី ជាមួយនឹងសំឡេងសើចក្អាកក្អាយក្នុងគ្រួសារតូចរបស់ពួកគេ ។ សូមទស្សនាវីដេអូខាងក្រោម ៖