ស្ងាត់ៗ! មុខជំនួញថ្មីរបស់ អេតវីន និង គូស្នេហ៍ត្រៀមលេចរូបរាង!
មិនខុសពីមិត្តភក្តិរួមអាជីពដទៃ ពេលនេះតារាសម្តែងរូបសង្ហា អេតវីន បានបោះទុនរួមគ្នាជាមួយគូស្នេហ៍ ដោយបើកហាងសាច់អាំងមួយដែលត្រៀម នឹងលេចរូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ហាងសាច់អាំងរបស់ អេតវីន និង គូស្នេហ៍ បានដាក់ឈ្មោះថា Chubby BBO ដែលមានទីតាំងនៅជិតផ្សារឈូកមាស។
អ្វីដែលកត់សម្គាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបសង្ហា អេតវីន កាន់តែសេចក្តីសុខ ក្រោយពី លោកបានភ្ជាប់ស្នេហ៍ជាមួយនឹង អតីតភរិយាម្ចាស់ផលិតកម្មមួយ។ ពេលនេះ ក៏មានការលើកឡើងថាអ្នកទាំងពីរនឹងខិតខំរកប្រាក់ដើម្បីរៀបការ សាងអនាគតរួមគ្នាទៀតផង។ បើទោះគូស្នេហ៍ធ្លាប់មានស្វាមី និង កូនដល់ទៅពីរ ក៏ពិតមែនតែ អេតវីន មិនប្រកាន់ពីអតីតកាលឡើយ លោកថែមទាំងបានផ្តល់ក្តីស្រឡាញ់ឱ្យកូនរបស់អនាគតភរិយាលោក ដូចជាកូនបង្កើតអ៊ីចឹង។
គួរឱ្យដឹងថា អេតវីន ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុស ដែលមានរូបសម្បត្តិស្រស់សង្ហា និង មានប្រជាប្រិយភាពខ្លាំង ក្នុងសិល្បៈ តែចុងក្រោយនេះ គេមិនសូវឃើញសកម្មភាពថ្មីៗរបស់លោកក្នុងការសម្តែងរឿងឡើយ ស្របពេលដែលមានការលើកឡើងថា អេតវីន អាចនឹងស្រវាចាប់យកការធ្វើជំនួញឱ្យខ្លាំង ជាងសិល្បវិញ៕
រូបថត ៖ ហ្វេសប៊ុក