ទម្រាំក្លាយជាកំពូលតារាដូចសព្វថ្ងៃ តាមពិតពីមុនតារាប្រុសទាំងនេះ ធ្លាប់ដើរជាតួរង
បច្ចុប្បន្នគេសង្កេតឃើញនៅតាមបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ថៃនីមួយៗ សុទ្ធសឹងតែមានតារាលំដាប់ជួរមុខល្បីៗ ដែលជាតួឯកគ្រាប់ពេជ្រប្រចាំរៀងៗខ្លួន ដោយឡែកបើយើងក្រឡេកទៅមើលអតីតកាលរបស់តារាប្រុសល្បីៗជួរមុខ ៥ ដួងនេះវិញ ដ្បិតថាពេលនេះពួកគេក្ដោបបានតំណែងតួឯក និង ក្លាយជាកំពូលតារាក្នុងដួងចិត្តទស្សនិកជន តែកាលពីមុនពួកគេក៏ធ្លាប់ឆ្លងកាត់សម្ដែងជាតួរងដែរ ។
១- Nadech Kugimiya ចូលប្រឡូកសិល្បៈដំបូងនៅឆ្នាំ ២០១០ ប៉ុន្ដែលោកសម្ដែងជាតួរង បន្ទាប់ពីតារាសម្ដែង Mark Prin ។
២- Pope Thanawat ដើរជាតួរងពេលលោកចូលសម្ដែងរឿងភាគដំបូងៗ ប៉ុន្ដែពេលនេះ Pope ក្ដោបបានតំណែងតួឯកប្រុសជួរមុខ និង មានអ្នកគាំទ្រផ្ទាល់ខ្លួនជាច្រើនព្រោងព្រាត ។
៣- Great Warintorn ពេលនេះក្លាយជាតារាជួរមុខប្រចាំប៉ុស្ដិ៍លេខ ៣ ប៉ុន្ដែកាលពីមុន លោកធ្លាប់ដើរជាតួរងតាមរយៈរឿង «Ruk Ter Yod Ruk» ។
៤- Mik Thongraya ទម្រាំល្បីក្ដោបបានតំណែងតារាសំណព្វប្រចាំប៉ុស្ដិ៍លេខ ៧ និង ត្រូវប៉ុស្ដិ៍ទូរទស្សន៍លើកឱ្យដើរតួឯកជាកំពូលតារាស្រី Aum Patchrapa កន្លងមកលោកក៏ធ្លាប់សម្ដែងជាតួរងដែរ ។
៥- Porshe Saran សម្ដែងជាតួរងកាលពីប្រឡូកសិល្បៈដំបូងកំឡុងឆ្នាំ ២០១០ ប៉ុន្ដែពេលនេះ លោកក្លាយជាតារាប្រុសជួរមុខប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ ៕