ឌី សូនីតា ត្រៀមសម្រាលកូនស្រីដំបូងហើយ នៅមុននេះបន្ដិច
ថ្មីៗនេះ តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល ។
ស្រាប់តែនៅមុននេះបន្តិច តារាសម្ដែង ចន អេឡិចហ្សូរ៉ា បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា ដៃគូរបស់ខ្លួន កំពុងត្រៀមខ្លួនលើគ្រែពេទ្យ រង់ចាំវត្តមានកូនស្រីដំបូងរបស់ខ្លួនហើយ ។ ក្នុងនោះដែរ លោកក៏បានអរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែលបានធ្វើការជូនពរឲ្យ ឌី សូនីតា រួមទាំងកូនក្នុងផ្ទៃ សម្រាលដោយសុខសុវត្ថិភាព ៕