រំលងថ្ងៃខួបកំណើតមួយថ្ងៃ ករុណា ពេជ្រ និយាយបែបនេះទៅកាន់ ខេម
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ហាក់ទទួលបានសារជូនពរយ៉ាងច្រើនពីសំណាក់មហាជនអ្នកគាំទ្រ និង មិត្តរួមអាជីព។ លើសពីនេះ គេក៏ឃើញមានមិត្តភក្តិបានរៀបចំកម្មវិធី ដល់តារារូបនេះដែរ។
ទន្ទឹមការទទួលបានការជូនពរយ៉ាងច្រើននោះ ស្រាប់តែទើបតែរំលងថ្ងៃកំណើតបានទើបតែមួយថ្ងៃ ករុណា ពេជ្រ បានបង្ហោះសារផ្ញើរទៅកាន់អតីតតារាចម្រៀងរួមទ្រនំគឺ លោក ខេម ដែលមានអត្ថន័យចាក់ដោតមួយ បន្ទាប់ពី តារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា រូបនោះបានផ្ញើរសារទៅអបអរថ្ងៃកំណើតរបស់លោកដោយប្រើពាក្យថា «ជូនពរបងថ្ងៃខួបកំណើត»។
ករុណា ពេជ្រ ក៏បានបង្ហាញអារម្មណ៍រីករាយរបស់លោក ទៅកាន់ខេម វិញថា « យើងមិនមែនស្គាល់គ្នាត្រឹមតែមួយថ្ងៃទេ ! អរគុណ ខេម ដែលនៅតែស្គាល់ខ្ញុំ»៕