ពីរោះណាស់! វណ្ណដា ឡ៉រ៉ា ម៉ម និង Polarix រួមគ្នាផលិតចម្រៀងលើកទឹកចិត្តអ្នកម្តាយ (វីដេអូ)
នេះមិនមែនជាលើកដំបូងនោះទេ ដែលតារាចម្រៀងពេញនិយមប្រចាំផលិតកម្ម បារមី បានសហការគ្នាផលិតបទចម្រៀង ដើម្បីបំពេញតម្រូវចិត្តដល់អ្នកគាំទ្រ។
តួយ៉ាង បទចម្រៀថ្មី «Be With You» ទើបបានបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្មខាងលើនេះ ហាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែមានការបកស្រាយរួមគ្នាដោយ ឡ៉រ៉ា ម៉ម វណ្ណដា និង Polarix។
បទចម្រៀង ដែលមានការបកស្រាយលាយឡំជាភាសាខ្មែរ អង់គ្លេស ជាចង្វាក់ R&B នេះដែរ បើតាមការឲ្យដឹងពីក្រុមការងារនៃផលិតកម្ម បារមី ប្រាប់មកកាន់ទស្សនាវដ្តីប្រជាប្រិយថា «Be With You គឺជាបទចម្រៀង ដែលនិយាយពីក្តីស្រមៃរបស់កូន តែមានការមិនពេញចិត្តពីអ្នកម្តាយ ប៉ុន្តែទោះយ៉ាងណាម្តាយតែងនៅក្បែរមើលថែផ្តល់កម្លាំងចិត្តដល់កូន រហូតទទួលបានជោគជ័យ»៕