តារាល្បីៗទាំងនេះ ធ្លាប់ទៅចូលរួមមង្គលការអតីតគូស្នេហ៍ ដោយទឹកមុខញញឹម
ស្នេហាភាគច្រើនផ្ដើមចេញពីមិត្តភាព ប៉ុន្ដែនៅពេលពួកគេបញ្ចប់ស្នេហា ភាគតិចណាស់ដែលអាចមករាប់អានគ្នាធ្វើជាមិត្តធម្មតាដូចកាលពីមុនវិញ ។ តែផ្ទុយស្រឡះ សម្រាប់តារាថៃល្បីៗទាំងនេះវិញ ទោះបីជាពួកគេធ្លាប់ជាសង្សារនឹងគ្នា ខ្លះឈានដល់រៀបការនឹងគ្នាទៀតផង តែដល់ពេលបែកគ្នា ពួកគេនៅតែអាចរាប់អានគ្នាធ្វើជាមិត្តល្អ ។
លើសពីពាក្យថារាប់អាន ប៉ុន្ដែតារាថៃល្បីៗទាំងនេះ ពិតជាមានទឹកចិត្តទូលាយ ខណៈអតីតប្ដីប្រពន្ធ ឬអតីតសង្សាររបស់ពួកគេស្វែងរកដៃគូជីវិតពិតបាន អ្នកទាំងនោះថែមទាំងទៅចូលរួមដើម្បីអបអរដល់កូនកំលោះ កូនក្រមុំដោយទឹកមុខញញឹមរីករាយអស់ពីចិត្តទៀតផង ។
១- តារាចម្រៀង Khanngoen Nuanual បានទៅចូលរួមមង្គលការរបស់អតីតមិត្តស្រី Sririta កាលពីដើមឆ្នាំ ២០២០ កន្លងទៅ ។
២- ទោះបីជា Ploy Chermarn និង Dome Pakornlan បានចែកផ្លូវគ្នាច្រើនឆ្នាំ ប៉ុន្ដែពេលតារាប្រុសរូបនេះរៀបការ Ploy នៅតែទៅចូលរួមមង្គលការអតីតសង្សារ និង ភរិយាយ៉ាងរីករាយ ។
៣- Woonsen បានទៅចូលរួមមង្គលការរបស់អតីតស្វាមីគឺលោក Shahkrit ពេលដែលលោករៀបការភរិយាថ្មី ។
៤- Fluke Krirkpol និង អតីតប្រពន្ធ នៅតែរាប់អានគ្នាធម្មតា ហើយពេលអ្នកនាងរៀបការស្វាមីទី ២ តារាប្រុស Fluke ក៏បានទៅចូលរួមអបអរដែរ ៕