គង់ ចាន់ស្រីមុំ បង្ហាញម៉ូដសក់អស់ទាស់ អបអរ IG មានអ្នកតាមដាន 1 លាននាក់
នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ នេះ តារាសម្តែង និង ពិធីការិនី គង់ ចាន់ស្រីមុំ បានក្លាយជាតារាស្រីខ្មែរទី ២ ហើយ ដែលមានអ្នក follow នៅលើគណនី IG របស់ខ្លួនដល់ទៅ ១ លាននាក់ បន្ទាប់ពី ឱក សុគន្ធកញ្ញា ។
ខណៈអបអរ ក្នុងការទទួលបានអ្នកតាមដានយ៉ាងច្រើននេះដែរ គង់ ចាន់ស្រីមុំ ក៏បានបង្ហោះសារអរគុណដល់អ្នកគាំទ្រ ក៏ដូចជាបានបង្ហាញរូបភាពដ៏ទាក់ទាញរបស់ខ្លួន ក្នុងការលេងស្ទីលម៉ូដសក់ជាអក្សរ «M» និង គូសលេខ 1 នៅលើមុខ ដែលតំណាងថា 1 Million ៕
រូបភាព៖Cheky Athiporn