រស់ សុធាវី ស្រស់ស្អាតប្លែក ក្នុងថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្ត
ធ្មេចបើកៗពេលនេះកូនប្រុសទីពីររបស់ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស រស់ សុធាវី មានអាយុ ៣ ឆ្នាំហើយ ដែលនាង និង ស្វាមីក៏បានរៀបចំពិធីខួបកំណើតកាលពីថ្ងៃទី ១៥ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈ ភាគច្រើនជាអ្នកសិ្នទ្ធស្នាលតែប៉ុណ្ណោះ ។
ថ្វីដ្បិតមិនមែនជាពិធីខួបកំណើតអធិកអធម តែគេសង្កេតឃើញពិធីខួបកំណើតកូនប្រុសរបស់ រស់ សុធាវី ពោរពេញទៅដោយស្នាមញញឹម និង ភាពកក់ក្តៅដែលក្នុងនោះក្រៅពីសមាជិកគ្រួសារ គេសង្កេតឃើញមានមិត្តរួមអាជីពដែលមានដូចជា គង់ សុជាតិ និង ស្វាមី, ថន លក្ខិណា ថន ដារ៉ា និង លោក ពៅ ពិសិដ្ឋ ជាដើម ។
ក្នុងនាមជាម្ចាស់កម្មវិធី រស់ សុធាវី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតស្ទើរមិនដឹងថាអ្នកម្តាយរូបនេះមានកូនដល់ទៅពីរនាក់នោះទេ ហើយការស្លៀកពាក់វិញក៏មើលទៅសមសួនមិននិយមភាពសិចស៊ីជ្រុលហួសហេតុឡើយ ។
ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ រស់ សុធាវី មិនដែលជួបប្រទះនូវរឿងអាស្រូវអ្វីឡើយ រហូតដល់នាងបានរៀបការជាមួយស្វាមីជាអណិកជនរស់នៅប្រទេសបារាំង ដែលពេលនេះបានទទួលចំណងដៃកូនចំនួនពីរនាក់ ក្នុងនោះនាងក៏មិនទាន់មានឱកាសបានចាកចេញទៅរស់នៅជុំគ្នាជាមួយស្វាមីឯទឹកដីក្រៅប្រទេសឡើយ ។
មានការបង្ហើបថា រស់ សុធាវី មិនទាន់ដាច់អាល័យពីស្រុកកំណើតដោយសារពេលនេះការងារសិល្បៈរបស់នាងកំពុងមានទីផ្សារ ណាមួយស្វាមីនាងតែងចុះឡើងស្រុកខ្មែរជាធម្មតា ៕
រូបថត ៖ ហ្វេសប៊ុក