ទោះរវល់យ៉ាងណា ខ្ញុង និង នាយកៃដរ ឆ្លៀតទៅខេត្តពោធិ៍សាត់ ចែកអំណោយដល់ពលរដ្ឋរងគ្រោះទឹកជំនន់
ទឹកចិត្តប្រពៃក្នុងនាមជាអ្នកសិល្បៈខ្មែរមួយរូប ក្នុងគ្រាប្រទេសកំពុងជួបគ្រោះទឹកជំនន់ តារាកំប្លែងនាងខ្ញុង និង ស្វាមីគឺនាយ កៃដរ បានចុះទៅចែកអំណោយមានដូចជាអង្ករ ភួយ និង គ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរងគ្រោះត្រូវការជំនួយជាបន្ទាន់នៅខេត្តពោធិ៍សាត់ ។
ទឹកចិត្តដ៏ល្អប្រទេសចុះទៅដល់ខេត្តពោធិ៍សាត់ផ្ទាល់របស់ប្ដីប្រពន្ធតារាកំប្លែង ខ្ញុង ធ្វើឱ្យមហាជនផ្ទុះការលើកសរសើរមិនស្ទើរនោះទេ ខណៈតារាកំប្លែងស្រីរូបនេះផ្ទាល់ ក៏ត្រេកអររំភើបចិត្តជាពន់ពេកដែលបានរួមចំណែកជួយរំលែកទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ក្នុងគ្រាដ៏លំបាកមួយនេះ ៕