អ្នកគាំទ្រនឹកណាស់! នេះជាថ្ងៃគម្រប់ខួប ១ ឆ្នាំនៃការធ្វើអត្តឃាតរបស់តារាចម្រៀងកូរ៉េ Sulli
រយៈពេល ១ ឆ្នាំហើយ នៃការធ្វើអត្តឃាតរបស់តារាសម្តែង និង សមាជិកក្រុមចម្រៀង f(x) នាង Sulli បើគិតពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ មកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ ។
នៅក្នុងថ្ងៃរំឮកនៃការស្លាប់របស់ Sulli នេះដែរ មហាជនអ្នកគាំទ្រ និង មិត្តភក្តិក្រុមគ្រួសាររបស់នាង នៅតែចែករំលែកនូវការនឹករលឹក និង សោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់តារាមានប្រជាប្រិយភាពវ័យក្មេងរូបនេះ។
ម្យ៉ាងវិញទៀតនោះ នៅលើបណ្តាញសង្គម Twitter គេបានសង្កេតឃើញថា រូបភាពរបស់នាងកាលនៅរស់ជាច្រើន ត្រូវបានបង្ហោះ ដែលធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែអាលោះអាល័យដល់រូបនាងទៀតផង។
គួររំឮកថា Sulli បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ក្នុងវ័យ ២៥ ឆ្នាំ បន្ទាប់ពីទទួលរងនូវជំងឺធ្លាក់ទឹកចិត្តជាច្រើនឆ្នាំកន្លងមក៕