តារាសម្តែងជើងចាស់ ច័ន្ទ ដារ៉ាទី បង្ហាញស្ទីលសម្ដែងថ្មីក្នុងរឿង «ប្រហុកក្រអូប» មើលហើយជក់ចិត្ត (វីដេអូ)
ប្រឡូកក្នុងវិស័យសិល្បជាច្រើនទស្សវត្សន៍មកហើយក្តី តារាសម្តែងជើងចាស់លោកស្រី ច័ន្ទ ដារ៉ាទី ហាក់នៅតែក្ដោបបានប្រជាប្រិយភាពបានដូចដើម ។
យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញតារាជើងចាស់រូបនេះ លេចមុខនៅក្នុងការសម្ដែងរឿងថ្មី មានចំណងជើងថា «ប្រហុកក្រអូប» ដែលកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN។
លោកស្រី ច័ន្ទ ដារ៉ាទី បានប្រាប់មកកាន់សារព័ត៌មាន «ប្រជាប្រិយ» ថានេះជារឿងដំបូងហើយ ដែលលោកស្រីបានសម្តែងជាតួអង្គលោកយាយ ដែលខុសប្លែកពីការសម្តែងមុនៗ ទាំងប៉ារ៉ូល ការតុបតែងខ្លួន និង ការស្លៀកពាក់។ ជាក់ស្តែងក្នុងរឿងភាគថ្មីនេះ លោកស្រីមិនត្រឹមតែសម្តែងជាតួអង្គលោកយាយ ដែលចាស់ទុំប៉ុណ្ណោះទេ តែតួលោកយាយរូបនេះ ក៏មានឈុតឆាកសោកសៅសម្រក់ទឹកភ្នែក និង ឈុតក្រមិចក្រមើមកំប្លែងៗទៀតផង។
តស់! ចង់ដឹងថា ការសម្តែងជាតួអង្គលោកយាយរបស់លោកស្រី ច័ន្ទ ដារ៉ាទី ក្នុងរឿង «ប្រហុកក្រអូប» ទាក់ទាញកម្រិតណា សូមទស្សនាវីដេអូសំភាសន៍ខាងក្រោម៖